Alynana Media Cambodia
Icon Collap
clinic narit

រោងចក្រវារីអគ្គិសនីចំនួន១១ នៅភាគខាងជើងប្រទេសវៀតណាម ត្រូវបិទព្រោះតែខ្វះទឹក

Media LNN | Jun 09, 2023
រោងចក្រវារីអគ្គិសនីចំនួន១១ នៅភាគខាងជើងប្រទេសវៀតណាម ត្រូវបិទព្រោះតែខ្វះទឹក
Clinic narith

រោងចក្រវារីអគ្គិសនីចំនួន១១ នៅភាគខាងជើងប្រទេសវៀតណាម ត្រូវបិទព្រោះតែខ្វះទឹក ដោយនោះរួមបញ្ចូលទាំងរោងចក្រធំបំផុតមួយចំនួនរបស់ប្រទេសដូចជា Son La, Lai Chau និង Thac Ba ផងដែរ។

រោងចក្រ Thac Ba ក្នុង​ខេត្ត Yen Bai មាន​ទឹកកម្ពស់៤៥.៦៥ម៉ែត្រ ពោលគឺក្រោមកម្រិតស្តុក ០.៥ម៉ែត្រ។ OIP-20

រោងចក្រនេះ បានបិទទួរប៊ីនពីរក្នុងចំណោមទួរប៊ីនទាំងបីរបស់ខ្លួន ចាប់តាំងពីថ្ងៃទី១ខែមិថុនាមក ពោលគឺជាលើកដំបូងក្នុងរយៈពេល៥២ឆ្នាំ ដែលរោងចក្រធ្វើបែបនេះ។

 

យ៉ាងណាមិញ ប្រសិនបើ​កម្ពស់​ទឹក ស្រក​ចុះ​ក្រោម​៤៥​ម៉ែត្រនោះ ទួរប៊ីន​ទី​៣​ក៏​នឹង​ត្រូវ​បិទ​ផងដែរ​។លោក Nguyen Manh Cuong នាយករងរោងចក្របាននិយាយថា បច្ចុប្បន្ន កម្រិតទឹកគឺទាបជាងធម្មតា ៤០% ហើយកាលពីឆ្នាំមុនៗ កម្រិតទឹក គឺខ្ពស់ជាងនេះ ១០ដងឯណោះ។ លោកបន្ថែមថា ឥឡូវ ទួរប៊ីនទីបី កំពុងដំណើរការក្នុងកម្រិតអប្បបរមា ហើយមានហានិភ័យនៃគ្រោះថ្នាក់ ប្រសិនបើទឹកបន្តស្រកថែមទៀត ដូច្នេះ អ្នកបច្ចេកទេសកំពុងបំពេញកាតព្វកិច្ចរាល់ថ្ងៃដើម្បីត្រួតពិនិត្យវា។image-568-1

ទិន្នផលខែ​ឧសភា ​របស់​រោងចក្រនេះ ​គឺទទួលបាន​ត្រឹមតែ ២​លាន​គីឡូវ៉ាត់ម៉ោង​ប៉ុណ្ណោះ ពោល​គឺ​ទាប​ជាង​ឆ្នាំ​មុនដល់ទៅ ៩០%។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ក្រុមហ៊ុនអគ្គិសនីរដ្ឋ Vietnam Electricity បាននិងកំពុងកាត់ផ្តាច់ចរន្តអគ្គិសនី នៅទីតាំងភាគខាងជើងមួយចំនួន រួមទាំងនៅទីក្រុងហាណូយ ផងដែរ៕