ភ្នំពេញៈ អនុវត្តន៍តាមប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាស្នើប្រជាពលរដ្ឋត្រូវភ្ជាប់ឯកសារចំនួនបី មកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកសារសំខាន់ៗចំនួនបីនោះរួមមាន
ទី១ កិច្ចសន្យាទិញ-លក់ផ្ទះ (ច្បាប់ដើម និងកូពី១ច្បាប់)
ទី២ អត្តសញ្ញាណបណ្ណអតិថិជនទិញផ្ទះ (ច្បាប់ដើម និងកូពី១ច្បាប់) និង
ទី៣ កូពីវិក្កយបត្រឬឯសារដែលបញ្ជាក់ពីការបង់ថវិកាជូនម្ចាស់បុរី តាំងពីលើកដំបូងរហូតដល់លើកចុងក្រោយ១ច្បាប់។
សម្តេចតេជោ បានថ្លែងបែននេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចបានស្នើសូមអតិថិជន ដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះ មកបំពេញឯកសារព័ត៌មាន (តាមទំរង់ដូចមានជូនភ្ជាប់) ដោយពុំបាច់បង់ប្រាក់ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានទីតាំងនៅទល់មុខវត្តភ្នំ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច រៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋដែលមានចម្ងល់ សូមទាក់ទងលេខទូរស័ព្ទខាងក្រោម 096 304 8971 ឬ 011 983 896 ឬ 092 627275 ឬ 078 847 464៕