Alynana Media Cambodia
Icon Collap
clinic narit

សមាគមមីក្រូហិរញ្ញវត្ថុព្រួយបារម្ភការកើនឡើងកម្ចីក្រៅផ្លូវការបន្ទាប់ពីមានការផលិតរឿងបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីឥណទាន

Media LNN | Jun 10, 2023
សមាគមមីក្រូហិរញ្ញវត្ថុព្រួយបារម្ភការកើនឡើងកម្ចីក្រៅផ្លូវការបន្ទាប់ពីមានការផលិតរឿងបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីឥណទាន
Clinic narith

យើងសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ មានក្រុមអ្នកផលិតមាតិការសង្គមមួយចំនួនក៏ដូចជាអ្នកលេងបណ្ដាញសង្គមផ្សេងទៀតបានផលិតនិងបង្ហោះរឿងបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនស្របច្បាប់។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបង្ហាញពីការព្រួយបារម្ភចំពោះការកើនឡើងនៃកម្ចីក្រៅផ្លូវការនៅពេលមានការបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីឥណទានតាមរយៈរូបភាពទាំងនេះ។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ប្រាប់ AMS តាមទូរសព្ទឱ្យដឹងថា សមាគមមានការព្រួយបារម្ភចំពោះការកើនឡើងនៃកម្ចីក្រៅផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅពេលមានការបង្ហោះព័ត៌មានពីក្រុមអ្នកផលិតមាតិកាសង្គមបង្ខូចកេរ្តិ៍ឈ្មោះរបស់មន្ត្រីឥណទាន។