យោងទៅតាមប្រភពពី Fxstreet បានបង្ហាញថា តម្លៃមាសធ្លាក់ថ្លៃបន្តិច ខណៈដែលអ្នកវិនិយោគរង់ចាំមើលការសម្រេចចិត្តអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក (Fed) ដែលនឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុនៅក្នុងខែមិថុនា នេះ។
តម្លៃជួញដូរមាសនៅលើទីផ្សារមានតម្លៃ ១ ៩៦១ ដុល្លារក្នុងមួយអោន (៨,៣ ជី) បន្ទាប់ពីឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ២ ០៧៣ នៅដុល្លារក្នុងមួយអោន កាលពីខែមុន កន្លងទៅនេះ។ ក្នុងពេលឥឡូវនេះ អ្នកវិនិយោគកំពុងតាមដានតម្លៃមាសដែលអាចធ្លាក់ចុះពីចន្លោះ ១ ៩៥៧ និង ១៩៦៤ ដុល្លារក្នុងមួយអោន។ ទោះជាយ៉ាងនេះក្តី យោងទៅតាមទីផ្សាររបស់ S&P500 បានបង្ហាញថា មាសបានកើនឡើងបន្តបន្ទាប់នៅក្នុងអាស៊ី ដែលបង្ហាញពីការធ្លាក់ចុះនៃហានិភ័យរបស់អ្នកវិនិយោគក្នុងទីផ្សារមាស។