សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រទី ៩ខែមិថុនា ឆ្នាំ២០២៣ បានទិញប្រេង៣លានបារែលថ្មីចូលស្តុក ហើយបានប្រកាសថា នឹងមានគម្រោងទិញចូល៣លានបារែលទៀត។
ក្រសួងថាមពលសហរដ្ឋអាមេរិក (DOE)បាននិយាយនៅថ្ងៃសុក្រទី ៩ ខែមិថុនាថា ខ្លួនបានផ្តល់កិច្ចសន្យាផ្គត់ផ្គង់ដល់ក្រុមហ៊ុនចំនួនប្រាំ ដើម្បីដឹកប្រេងឆៅចំនួន ៣.១លានបារ៉ែល ចូលមកទៅកាន់ស្តុកទុកប្រេងយុទ្ធសាស្ត្រសម្រាប់ខែសីហា ក្នុងតម្លៃជាមធ្យម ៧៣ ដុល្លារក្នុងមួយបារ៉ែល។ DOE បាននិយាយនៅក្នុងសារពត៌មានមួយថា “ប្រេង ៣ លានបារ៉ែលទាំងនេះកំពុងត្រូវបានទិញក្នុងតម្លៃជាមធ្យមប្រហែល ៧៣ ដុល្លារក្នុងមួយបារ៉ែល ទាបជាងជាមធ្យមប្រហែល ៩៥ដុល្លារក្នុងមួយបារ៉ែល ដែលប្រេងឆៅ SPR ត្រូវបានលក់ក្នុងឆ្នាំ ២០២២ ដោយធានាបាននូវកិច្ចព្រមព្រៀងដ៏ល្អសម្រាប់អ្នកជាប់ពន្ធ”។
នាយកដ្ឋានក៏បាននិយាយផងដែរថា ខ្លួនបានចាប់ផ្តើមការស្នើសុំថ្មីមួយសម្រាប់ ៣ លានបារែលផ្សេងទៀតសម្រាប់ការចែកចាយទៅកាន់កន្លែងស្តុកទុក Big Hill ក្នុងខែកញ្ញា។ ការទិញចូលតម្លើងស្តុកបែបនេះ គឺក្នុងគោលបំណងដើម្បីពង្រឹងយុទ្ធសាស្រ្តថាមពលរបស់រដ្ឋបាលលោកចូបៃដិន ដើម្បីលក់ចេញ ជួយទីផ្សាពិភពលោកដែលកំពុងញាំញីដោយសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនកុំឲ្យកើនឡើងខ្លាំង។ រដ្ឋបាល Biden កាលពីឆ្នាំមុនបានធ្វើការលក់ដ៏ធំបំផុតមិនធ្លាប់មាននូវប្រេងឆៅរបស់ខ្លួនចំនួន ១៨០ លានបារ៉ែល ដែលជាផ្នែកនៃយុទ្ធសាស្រ្ត៕