សហរដ្ឋអាមេរិកចោទប្រកាន់អ៊ីរ៉ង់ថា បានជួយរុស្ស៊ីសាងសង់រោងចក្រផលិតយន្តហោះគ្មានមនុស្សបើកនៅជិតទីក្រុងមូស្គូ ដែលនេះជាការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។
សហរដ្ឋអាមេរិកចោទប្រកាន់អ៊ីរ៉ង់ថា បានជួយរុស្ស៊ីសាងសង់រោងចក្រផលិតយន្តហោះគ្មានមនុស្សបើក ដែលហៅកាត់ថា ដ្រូន នៅជិតទីក្រុងមូស្គូ។
យើងក៏មានការព្រួយបារម្ភដែរថា រុស្ស៊ីកំពុងធ្វើការជាមួយអ៊ីរ៉ង់ ក្នុងការផលិតយន្តហោះដ្រូន UAVs របស់អ៊ីរ៉ង់នៅក្នុងប្រទេសរុស្ស៊ី។ លោក ខើប៊ី បន្ថែមថា មន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិកឥឡូវនេះជឿជាក់ថា រោងចក្រផលិតកំពុងត្រូវបានបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Alabuga ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីភាគខាងកើតទីក្រុងមូស្គូ៕