នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋាភិបាលកម្ពុជានៅប្រកាន់គោលជំហរធ្វើកំណែទម្រង់នានាក្នុងគោលដៅពង្រឹង និងពង្រីកសមត្ថភាពវិស័យកងទ័ព ក៏ដូចជាពង្រឹងកិច្ចសហការរវាងអង្គភាពកងទ័ពជាមួយស្ថាប័នស៊ីវិលផ្សេងៗ ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពយោធាជាតិ។
ការអះអាងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ ៧០ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តអនុវត្តកម្មវិធីកំណែទម្រង់នានា ក្នុងន័យគាំទ្រដល់ការពង្រឹងសមត្ថភាពកងទ័ព និងកសាងមូលដ្ឋានសុវត្ថភាព ជំនាញវិជ្ជាជីវៈ ដើម្បីឲ្យកងយោធពលខេមរភូមិន្ទបំពេញភារកិច្ចនានាកាន់តែមានប្រសិទ្ធភាព។