Alynana Media Cambodia
Icon Collap
clinic narit

ក្រុម​ការងា​រអ​ភិរក្ស​ខេត្តកោះកុង រ​កឃើញ​សម្បុក​ក្រពើភ្នំ​ ១ កន្លែ​ងក្នុ​ង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រ​វាញ​ខាង​ត្បូង

Media LNN | Jun 13, 2023
ក្រុម​ការងា​រអ​ភិរក្ស​ខេត្តកោះកុង រ​កឃើញ​សម្បុក​ក្រពើភ្នំ​ ១ កន្លែ​ងក្នុ​ង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រ​វាញ​ខាង​ត្បូង
Clinic narith

កោះកុងៈ ​ក្រុម​ការងារ​អភិរក្ស​ក្រពើ​ភ្នំ​នៃ​អង្គការ​ Fauna & Flora សហ​ការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​កោះ​កុង រដ្ឋ​បាល​ព្រៃ​ឈើ ​និង​សហ​គមន៍​មូល​ដ្ឋាន ​បាន​រក​ឃើញ​សម្បុក​ក្រពើ​ភ្នំ​ ១ កន្លែង ​នៅ​ក្នុង​ជម្រក​ដី​សើម​នៃ​ត្រពាំង​ពាង ​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រ​វាញ​ខាង​ត្បូង​ ខេត្ត​កោះកុង​ ក្នុង​ខែ​មិថុនា ឆ្នាំ​ ២០២៣​។ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​អង្គការ Fauna & Flora​។​967aec83ef58ffa0e49454cf0734c788-37

​អង្គការ​នេះ​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ថ្ងៃទី ១២​ ខែមិថុនា​​ថា សម្បុក​នោះ​មាន​ពង​ចំនួន ​២១ ​គ្រាប់ ក្នុង​នោះ​មាន​ ១៧ ​គ្រាប់​អាច​បង្ក​កំណើត​ ត្រូវ​បាន​ផ្លាស់​ទី​ទៅ​កន្លែង​មាន​សុវត្ថិ​ភាព និង​កំពុង​ត្រូវបាន​ភ្ញាស់​នៅក្នុង​សម្បុក​សិប្ប​និម្មិត​ ដើម្បី​ធានា​សុវត្ថិ​ភាព ខណៈ​​ពង​ដែលមិន​បង្ក​កំណើត​ចំនួន៤​គ្រាប់ ត្រូវ​បាន​ទុក​នៅក្នុ​ង​សម្បុក​ដើម​។

​ប្រភព​ដដែល​បញ្ជាក់​ថា​៖«​សម្បុក​សិប្បនិ​ម្មិត​នោះ ត្រូ​វបាន​ហ៊ុមព័​ទ្ធ និង​យាម​ពេញ​១​ថ្ងៃ​ដោយ​សហ​គមន៍​អភិរក្ស​ក្រពើ​របស់​យើង ដើម្បី​ការពារ​ពង​ពី​គ្រោះ​ថ្នាក់​ផ្សេងៗ​។ យើង​រំពឹង​ថា​ពង​នឹង​ញាស់​នៅ​ពាក់​កណ្តា​ល​ខែសីហា​ខាង​មុខ​ ហើយ​កូន​ក្រពើ​នឹងត្រូវ​លែង​ចូល​ទៅក្នុ​ង​ធម្ម​ជាតិ​វិញ ដើម្បី​ធានា​ថា​ ពួក​គេ​មានឱ​កាស​រស់រា​នមានជី​វិត​ខ្ពស់​បំផុត​»​។

​ប្រភព​ដដែល​បន្ត​ថា ក្រពើ​ភ្នំ (Crocodylus siamensis) ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត និង​គំរាម​កំហែង​ដល់​ការ​ផុត​ពូជ​ពី​ធម្ម​ជាតិ​។ ក្រពើ​ភ្នំ ត្រូវបាន​រកឃើ​ញ​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា ដោយ​ការអង្កេ​ត​របស់​អង្គការ​ Fauna & Flora និង​រដ្ឋ​បាល​ព្រៃ​ឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ក្នុង​ឆ្នាំ​២០០០ ​ដែល​ជា​ទីជម្រក​ដ៏​សំខាន់​បំផុត​សម្រាប់ក្រពើប្រភេទ​នេះ​។

​តាម​ការ​សិក្សា​បាន​វាយតម្លៃថា ចំនួន​ក្រពើ​ភ្នំ​សរុប​ទូទាំង​ពិភព​លោកមាន​ចំនួន​ប្រហែល​១​ពាន់ក្បាល ក្នុងនោះ​ ប្រទេស​កម្ពុ​ជា​មាន​វត្ត​មាន​ក្រពើ​ភ្នំ​ជិត​៤០០​ក្បាល ហេ​តុនេះ​ការ​រក​ឃើញ​សម្បុក​ក្នុង​ធម្មជាតិ​នេះ គឺជា​ព័ត៌​មាន​ដ៏​គួរឱ្យ​រំភើប​រីក​រាយ​។photo_2023-06-12_07-46-59-10

 

​លោក នេត្រ ភក្ត្រា រដ្ឋលេខា​ធិការ និង​ជា​អ្នក​នាំពាក្យ​​ក្រសួងប​រិស្ថាន ​ថ្លែងថា នេះ​ជា​កិច្ច​ខិតខំ​​ប្រឹង​ប្រែង​១​សម្រាប់​កិច្ច​អភិរក្ស​សត្វ​ក្រពើ​ភ្នំ​ដែល​ជា​សត្វ​កម្រ​នៅលើ​ពិភព​លោក​។ កម្ពុជា​ត្រូវបាន​ទទួល​ស្គាល់ថា​​ជា​កន្លែង​ដែល​ជា​ជម្រក​ធំ​សម្រាប់​សត្វ​នេះ​ ដូ​ច្នេះ​ការ​រៀបចំ​​នូវ​វិធីសា​ស្ត្រ​ផ្សេងៗ​ក៏ដូច​ជា​ការ​ថែទាំ​សម្បុក​ពង​កូន និង​កន្លែង​ទីតាំង​របស់​សត្វ​ក្រពើ​ភ្នំ​ជា​កិច្ចការ​ងារ​អាទិភា​ព​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រភេទ​សត្វ​កម្រ​នេះ​អាច​មាន​ការរីក​កើន​ចំនួន​ប្រជាសា​ស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​កើន​ចំនួន​ក្រពើ​ភ្នំ​នៅ​លើ​ពិភព​លោក​ផង​ដែរ​។

​តាម​ការផ្សា​យ​លើ​ហ្វេ​ស​ប៊ុ​ក​ក្រសួងប​រិស្ថាន​នៅ​ថ្ងៃទី​១៧​ ខែឧសភា ឆ្នាំ​​២០២៣ ដែល​ដក​ស្រង់​ខ្លឹមសារ​ពីអង្គការ​សត្វ​ព្រៃនិង​រុក្ខ​ជាតិ​ (FFI) បាន​ឱ្យដឹង​ថា ក្នុង​រយៈ​ពេល​ជាង ​២០ឆ្នាំ​មកនេះ​ គម្រោង​អភិរក្ស​ក្រពើ​កម្ពុជា​បាន​និង​កំពុង​អនុវត្ត​យ៉ាង​សកម្ម​ភាព​នៅ​ដែន​ជម្រក​ក្រពើ​សំខាន់ៗ ​នៅ​កម្ពុជា​។

​ក្រោម​កិច្ច​សហកា​រ​បច្ចេក​ទេស​រវាង​ក្រសួងប​រិស្ថាន រដ្ឋ​បាល​ព្រៃឈើ​នៃ​ក្រសួងក​សិកម្ម ​រុក្ខាប្រ​មាញ់​និង​នេសាទ ​និង​អង្គ​ការ​សត្វព្រៃ និង​រុក្ខជា​តិ(FFI) ក្រពើ​ភ្នំ​ដែល​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំ​ផុត និង​ជា​សត្វព្រៃ​និមិត្តរូ​ប​ដ៏​សំខាន់​បំផុត​មួយ​របស់​កម្ពុជា​ ត្រូវបានការ​ពារ​និង​អភិរ​ក្ស​បាន​យ៉ាង​ល្អ និង​មាន​ការ​បង្កាត់​ពូជ​ដើម្បី​លែង​ទៅ​ក្នុង​ធម្មជា​តិ​។

​ប្រភព​បន្តថា​ មាន​ទីតាំង​ចំនួន៥ ដែល​កំពុង​អនុវត្ត​ការអ​ភិរក្ស​យ៉ាងស​កម្ម​រួម​មាន នៅ​ឃុំ​អូរ​សោម ស្រុក​​វាលវែង​ ខេត្តពោធិ៍សា​ត់ និង​​អា​រ៉ែ​ង ឆាយ​រាប ស្ទឹង​ខៀវ ​និង​តំបន់​ស្តារ​ក្រពើ​ឡើងវិ​ញ​នៅ​ឃុំ​តា​តៃលើ ស្ថិតក្នុង​​ខេត្តកោះកុ​ង​។ បន្ថែម​លើ​នេះ​ក៏មាន​កម្មវិធី​បង្កាត់​ក្រពើ​ភ្នំ​ពូជ​សុទ្ធ​ដើម្បី​លែង​ទៅក្នុង​ធម្មជា​តិ(Re-​introduction program)ស្ថិត​នៅ​ឧទ្យាន​សួន​សត្វ និង​មជ្ឈម​ណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តា​ម៉ៅ​ផងដែ​រ​។​

​ក្រសួង​បរិស្ថាន​បញ្ជាក់​ថា​៖«​ឥឡូវនេះ​​គម្រោង​អភិរក្ស​ក្រពើ​ភ្នំ​គំរូ​នេះ​ ដែល​បាន​ភ្ជាប់​ការអង្កេត​តាម​ដាន និង​ការ​ល្បាត​ដោយ​សហ​គមន៍​មូល​ដ្ឋាន ជា​មួយ​នឹង​បច្ចេក​វិទ្យា​អភិរ​ក្ស​ចុង​ក្រោយ ត្រូវបា​ន​ផ្សព្វ​ផ្សាយ​ទៅ​កាន់​ពិភព​លោក​ផង​ដែរ​»៕