រាជរដ្ឋាភិបាលកម្ពុជាតាមរយ:ក្រសួងបរិស្ថានដែលជាសេនាធិការ និងរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិខ្នាតតូច ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះខ្នាតតូចក្រោម ១០ហិកតា នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយមានការស្នើសុំវិនិយោគពីវិស័យឯកជនអភិវឌ្ឃន៍នៅក្នុងខេត្តព្រះសីហនុចំនួន ៥៧គម្រោង ក្រោមវត្តមាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។