Alynana Media Cambodia
Icon Collap
clinic narit

សម្តេច តេជោ ហ៊ុន សែន គ្មានជំនឿថា អ៊ុយក្រែនអាចវាយដណ្ដើមយកទឹកដី ដែលរុស្ស៉ីកាន់កាប់នោះបានមកវិញទេ

Media LNN | Jun 14, 2023
សម្តេច តេជោ ហ៊ុន សែន គ្មានជំនឿថា អ៊ុយក្រែនអាចវាយដណ្ដើមយកទឹកដី ដែលរុស្ស៉ីកាន់កាប់នោះបានមកវិញទេ
Clinic narith

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនមានជំនឿថា អ៊ុយក្រែនអាចវាយយកទឹកដីរបស់ខ្លួន ដែលរុស្ស៉ីបានកាន់កាប់មកវិញនោះទេ។

ក្នុងឱកាសបន្តអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អ៊ុយក្រែនចាប់ផ្តើមវាយបកទៅលើរុស្ស៉ី ប៉ុន្តែខ្ញុំគ្មានជំនឿណាមួយថាអ៊ុយក្រែនអាចវាយយកទឹកដី ដែលរុស្ស៉ីកាន់កាប់នោះបានមកវិញ ដោយសារកម្លាំងតែប៉ុណ្ណឹងទេ។ ថ្ងៃមុន ពេលជួបប្រធានាធិបតីអ៊ុយក្រែន តាមវីដេអូ ក៏បានសួរទៅគាត់ថា តើឯកឧត្តមមានគម្រោងវាយយកទឹកដីត្រលប់មកវិញទេ? គាត់ឆ្លើយថាពិតជាមាន។ ខ្ញុំមិនបានលើកទឹកចិត្តឲ្យមានការវាយប្រហារទេ ខ្ញុំគ្រាន់តែនិយាយសម្តៅទៅគាត់ថា គួរតែរកវិធីសន្ទនា ដើម្បីដោះស្រាយ។ ឥលូវ មិនអាចនរណាទៅរេរាំងអ៊ុយក្រែន ទៅវាយរុស្ស៉ីនោះទេ ក៏ប៉ុន្តែខ្ញុំគ្មានជំនឿថា ប្រើប្រាស់សង្គ្រាមដើម្បីបញ្ចប់សង្គ្រាម ហើយដណ្តើមទឹកដី រុស្ស៉ីប្រគល់ទឹកដីដែលខ្លួនកាន់កាប់ឲ្យមកវិញទេ ជាពិសេសតំបន់គ្រីមៀ និងតំបន់ដុនបាស។ ខ្ញុំអត់មានជំនឿទេ ទោះបីលោកខាងលិច និងអាមេរិក ផ្តល់អាវុធឲ្យយ៉ាងណាក៏ដោយ ក៏ទៅមិនរួចដែរ ព្រោះទីនោះគេមានកម្លាំងវាយទៅវាយមក ទីចុងបំផុតអ្នកដែលស្លាប់គឺប្រជាជនរុស្ស៉ី និងអ៊ុយក្រែន» ៕