Alynana Media Cambodia
Icon Collap
clinic narit

លោក កៅ គឹមហួន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទន្លេមេគង្គនិងគណៈប្រតិភូលេខាធិការដ្ឋានរបស់ប្រធានាធិបតីស្រីលង្កា

Media LNN | Jun 14, 2023
លោក កៅ គឹមហួន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទន្លេមេគង្គនិងគណៈប្រតិភូលេខាធិការដ្ឋានរបស់ប្រធានាធិបតីស្រីលង្កា
Clinic narith

ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRC) ស្តីអំពីកិច្ចសហប្រតិបត្តិកំពុងបន្តរវាងអាស៊ាន និង MRC ដើម្បីរិះរកមើលវិស័យកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសដើម្បីពង្រឹងគុណភាពរស់នៅរបស់ប្រជាជននៅអនុតំបន់ទន្លេមេគង្គ និងសហគមន៍អាស៊ានដែលកាន់តែទូលំទូលាយ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

នាព្រឹកថ្ងៃដដែល ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូមកពីលេខាធិការដ្ឋានរបស់ប្រធានាធិបតីស្រីលង្កា ដឹកនាំដោយ លោកបណ្ឌិត R.H.S. Samaratunga ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់ប្រធានាធិបតីស្រីលង្កា ដែលនៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីរបៀបវារៈកំណែទម្រង់ផ្នែកសេដ្ឋកិច្ចរបស់ស្រីលង្កា រួមទាំងលទ្ធភាពចូលក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) នាពេលអនាគត។