រដ្ឋបាលក្រុងប៉ោយប៉ែត នឹងចំណាយទុនប្រមាណ ៧៨ លានដុល្លារ ដើម្បីយកមកអភិវឌ្ឍគម្រោងធំៗចំនួន៤ នៅក្នុងក្រុងប៉ោយប៉ែត ដើម្បីធ្វើឱ្យក្រុងនេះ ក្លាយជាទីក្រុងដែលមានភាពស្រស់ស្អាត ស៊ីវីល័យដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំពោះគម្រោងចំនួន៤ ដែលរដ្ឋបាលក្រុងប៉ោងប៉ែតត្រៀមវិនិយោគ រួមមាន៖ ១គឺ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូ,ទី២ គម្រោងធ្វើផ្លូវ,ទី៣ធ្វើទីលានចាក់ សំរាម និងទី៤ គម្រោងចម្រោះទឹកកខ្វក់ ។
តាមការបញ្ចាក់ ក្នុងចំណោមគម្រោងទាំង៤ ខាងលើនោះក៏មានគម្រោងមួយបានចាប់ផ្ដើមធ្វើហើយនោះគឺប្រព័ន្ធទឹកសម្រាប់កាត់បន្ថយជំនន់ទឹក ភ្លៀងខាងជើងផ្លូវជាតិបានន័យថាពេលភ្លៀងមកអស់កាត់ផ្លូវជាតិលេខ ៥ធ្លាក់ទៅអូរព្រំដែននេះ។ក្នុងនោះដែរលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ការកសាងទីក្រុងគួរឱ្យចង់រស់នៅជានិន្នាការមួយដែលបាននិងកំពុងរៀបចំហើយមានការអនុវត្តពាសពេញពិភពលោកដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលមានភាពធន់និងប្រកបដោយចីរភាព៕