Alynana Media Cambodia
Icon Collap
clinic narit

គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក​ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ

Media LNN | Jun 15, 2023
គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក​ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ
Clinic narith

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី ១៥ ខែមិថុនានេះ បានបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងថ្នាក់ដឹកនាំ គ.ជ.ប ជាច្រើនរូបទៀត នៅទីតាំងរោងពុម្ព ណាវីន ព្រីនធីង ស្ថិតនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

7e684d8e-35ac-4ab9-a215-306a89c83400-4លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា គ.ជ.ប បាននិងកំពុងបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ជាង ១៣លានសន្លឹក ដោយជាង ១១លានសន្លឹក នឹងត្រូវប្រើប្រាស់ផ្ទាល់នៅក្នុងការិយាល័យបោះឆ្នោត និងជាង ១លានសន្លឹកត្រូវតម្កល់ទុកនៅតាមបណ្ដារាជធានី-ខេត្ត។អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបែបនេះថា «ខ្ញុំអាចជម្រាបជូនថា តួលេខនៃការបោះពុម្ពសន្លឹកឆ្នោតសរុប គឺមានប្រមាណជាជាង ១៣លានសន្លឹក អញ្ចឹងជាង ១១លានសន្លឹក គឺប្រើប្រាស់ផ្ទាល់នៅតាមការិយាល័យ ឯចំណែកជាង ១លានសន្លឹក តម្កល់ទុកនៅតាមខេត្ត​ តាមខេត្តនីមួយៗ ដើម្បីមានភាពចាំបាច់ណា ខេត្តហ្នឹងត្រូវជូនទៅការិយាល័យបោះឆ្នោតនោះភ្លាម»។11-IMG_6459-51បើតាមលោក ហង្ស ពុទ្ធា មកទល់នឹងពេលនេះ ការបោះពុម្ពសន្លឹកឆ្នោតបានចំនួន ១១ខេត្តហើយ។ ក្នុងនោះ នឹងត្រូវបញ្ចប់ការបោះពុម្ពនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣ ហើយនឹងដឹកជញ្ជូនទៅតាមបណ្ដារាជធានី-ខេត្ត នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣។

សម្រាប់ការបោះពុម្ពសន្លឹកឆ្នោតទាំងជាង ១៣លានសន្លឹកនេះ ត្រូវចំណាថវិកាអស់ជាង ២លានដុល្លារ ហើយបើការរៀបចំការបោះឆ្នោតទាំង​មូល ត្រូវចំណាយថវិកាអស់ជាង ៥០លានដុល្លារ។ការពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ មានការចូលរួមពីតំណាងគណបក្សនយោបាយ តំណាងអង្គការ-សមាគម និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយមានគណបក្សនយោបាយចំនួន ១៨គណបក្ស ត្រៀមចូលរួមប្រកួតប្រជែង៕