Alynana Media Cambodia
Icon Collap
clinic narit

ចិន ដំណើរការផ្លូវរថភ្លើងដឹកទំនិញថ្មីមកកាន់ទីផ្សារប្រទេស អាស៊ាន

Media LNN | Jun 15, 2023
ចិន ដំណើរការផ្លូវរថភ្លើងដឹកទំនិញថ្មីមកកាន់ទីផ្សារប្រទេស អាស៊ាន
Clinic narith

 

រថភ្លើងដឹកទំនិញដំបូងពីខេត្ត Chongqing ភាគនិរតីប្រទេសចិនបានមកដល់ប្រទេសម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍នេះលើផ្លូវរត់ថ្មីមួយ ដែលជាការកាត់បន្ថយការចំណាយ និងពេលវេលាធ្វើដំណើរពីប្រទេសចិនមកកាន់ប្រជាជាតិអាស៊ាន ។

កាសែត China Daily បានរាយការណ៍ថា រថភ្លើងដឹកទំនិញដំបូងនេះបានចាកចេញពីខេត្តភាគនិរតីប្រទេសចិន ហើយមកដល់ទីក្រុង Padang Besar ប្រទេសម៉ាឡេស៊ីក្នុងរយៈពេល ១៣ ថ្ងៃជាមួយនឹងទូរផ្ទុកទំនិញឧស្សាហកម្មយ៉ាងពេញ ។620a68d2f1eea69a2fd80c0763787690-32

មុនពេលបើកផ្លូវនេះ រថភ្លើត្រូវប្រើរយៈពេលដឹកជញ្ជូនទំនិញចំនួន ២៥ ថ្ងៃ ដោយសារការនាំចេញត្រូវបញ្ជូនទៅទីក្រុងសៀងហៃជាមុនសិន និងពីតំបន់ផ្សេងទៀតតាមរយៈទន្លេ Yangtze ក្នុងប្រទេសចិន មុនពេលទៅដល់ទីក្រុង Penang ប្រទេសម៉ាឡេស៊ី តាមការដឹកជញ្ជូនតាមផ្លូវសមុទ្រ ។ទន្ទឹមនោះ ក្រុមហ៊ុន International Land-Sea Trade Corridor (ILSTC) ដែលជាគំនិតផ្តួចផ្តើមផ្នែកដឹកជញ្ជូនអន្តរជាតិដ៏សំខាន់ ដែលរៀបចំឡើងដោយប្រទេសចិន និងមានការចូលរួមពីដៃគូពាណិជ្ជកម្មមកពីប្រហែល ៩០ ប្រទេស ក៏បានបង្ហើបពីការចំណេញពេលវេលាស្ទើរតែពាក់កណ្ដាលផងដែរ ពីការដឹកជញ្ជូនចេញពីខេត្តរបស់ប្រទេសចិនមកកាន់ទីផ្សារប្រទេសម៉ាឡេស៊ី ។7e684d8e-35ac-4ab9-a215-306a89c83400-6

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Gao Chenglin អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន Yuxin’ou (Chongqing) Logistics Co ដែលជាប្រតិបត្តិករនៃផ្លូវនេះបាននិយាយថា “ប្រតិបត្តិការនៃផ្លូវថ្មីនេះមិនត្រឹមតែបង្កើននូវផ្លូវដឹកជញ្ជូនរវាងទីក្រុង Chongqing និងម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយពេលវេលា និងការចំណាយផងដែរ” ។6486802d37855-23

ជាចុងក្រោយលោក Gao បានឲ្យដឹងថា រថភ្លើងចិន-វៀតណាម, ចិន-ឡាវ-ថៃ និងរថភ្លើងអន្តរជាតិ ចិន-មីយ៉ាន់ម៉ា បានក្លាយជាបណ្តាញដ៏ងាយស្រួលសម្រាប់ការដឹកជញ្ជូនពីប្រទេសចិនមកកាន់ទីផ្សារអាស៊ាន និងអឺរ៉ុប ៕