Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាមានបំណុលសាធារណៈកើនដល់ជាង១០,២ពាន់លានដុល្លារគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣

Media LNN | Jun 15, 2023
កម្ពុជាមានបំណុលសាធារណៈកើនដល់ជាង១០,២ពាន់លានដុល្លារគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣
Clinic narith

រដ្ឋាភិបាលកម្ពុជាបានកត់ត្រាពីបំណុលសាធារណៈសរុបចំនួន ១០,២៧ពាន់លានដុល្លារអាម៉េរិកគិតនៅត្រឹមចុងត្រីមាសទី១នៃឆ្នាំ២០២៣។ ចំនួននេះកើនឡើង២,៨ភាគរយបើធៀបនឹងត្រឹមត្រីមាសទី១កាលពីឆ្នាំ២០២២ ដែលកាលនោះកម្ពុជាមានបំណុលសាធារណៈ ៩,៩៩ ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមព្រឹត្តិបត្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។photo_2023-06-12_08-39-29-14

បើតាមព្រឹត្តិបត្រដដែល បំណុលសាធារណៈសរុបរបស់កម្ពុជាមាន៦៧ភាគរយគឺជាបំណុលជាមួយដៃគូអភិវឌ្ឍន៍ទ្វេភាគីនិង៣៣ភាគរយទៀតជាលក្ខណពហុភាគី។ ព្រឹតិ្តបត្ររៀបរាប់ទៀតថា៖«បំណុលសាធារណៈសរុបដែលកម្ពុជាមាន ត្រូវបានបែងចែក៤៣ភាគរយជាបំណុលប្រាក់ដុល្លារអាម៉េរិក ១២ភាគរយជាប្រាក់យ័នចិន ១១ភាគរយជាប្រាក់យេនជប៉ុន ៧ភាគរយជាលុយអឺរ៉ូ និង៦ភាគរយជារូបិយបណ្ណក្នុងស្រុក។»គួរជម្រាបថា នៅក្នុងត្រីមាសទី១ឆ្នាំនេះ រដ្ឋាភិបាលបានចុះហត្ថលេខាលើប្រាក់កម្ចីសម្បទានថ្មីៗជាមួយដៃគូអភិវឌ្ឍន៍ ក្នុងទឹកប្រាក់សរុបចំនួន៤៨៨,៣ លានដុល្លារអាម៉េរិក ដែលស្មើនឹង ២១,២៤ ភាគរយនៃកម្រិតពិដានបំណុលដែលកំណត់ដោយច្បាប់។0a3b05d9751d289d63469106608eb42a-71

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់ថា ប្រាក់កម្ចីទាំងអស់ត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងវិនិយោគសាធារណៈនៅក្នុងវិស័យជាអាទិភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយនិរន្តរភាពរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច។

ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាបានកើនឡើងប្រចាំឆ្នាំជាមធ្យមក្នុងអត្រា៧ភាគរយក្នុងពេលជាង២ទសវត្សរ៍មកនេះ ខណៈស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ៩៩,៣ភាគរយ នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់