Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុននិយាយថា មីស៊ីលផ្លោងរបស់កូរ៉េខាងជើងចំនួន ២គ្រាប់បានធ្លាក់ចូលដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន

Media LNN | Jun 16, 2023
ជប៉ុននិយាយថា មីស៊ីលផ្លោងរបស់កូរ៉េខាងជើងចំនួន ២គ្រាប់បានធ្លាក់ចូលដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន
Clinic narith

(តូក្យូ)៖ មន្ត្រីក្រសួងការពារជាតិជប៉ុន បានប្រាប់អ្នកយកព័ត៌មានថា កាំជ្រួចមីស៊ីលផ្លោងចំនួនពីរគ្រាប់ដែលកូរ៉េខាងជើងបាញ់ បានធ្លាក់ចូលទៅក្នុងដែនទឹក ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍​ ទី១៥ ខែមិថុនា​ ឆ្នាំ២០២៣។7e684d8e-35ac-4ab9-a215-306a89c83400-12

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kimi Onoda
បាននិយាយយ៉ាងដូច្នេះថា «កាំជ្រួចផ្លោងចំនួនពីរគ្រាប់ បានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខជប៉ុន»។

ជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា «ការបាញ់មីស៊ីលនៅថ្ងៃនេះ បំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាទង្វើដែលមិនមានការប្រុងប្រយ័ត្ន ដែលបង្កើនការបង្កហេតុដល់សហគមន៍អន្តរជាតិ»។

គួរបញ្ជាក់ថា​ កាលពីពីរសប្តាហ៍មុន ប្រទេសជប៉ុនដាក់ដំណើរការយ៉ាងឆាប់រហ័ស នូវប្រព័ន្ធព្រមានមីស៊ីលរបស់ខ្លួននៅតំបន់ភាគខាងត្បូងនៃកោះអូគីណាវ៉ា នៅពេលដែលទីក្រុងព្យុងយ៉ាងបានប៉ុនប៉ងបរាជ័យ​ក្នុងបាញ់បង្ហោះផ្កាយរណបទៅក្នុងលំហ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយថា ផ្កាយរណបនោះបានធ្លាក់ចូលទៅក្នុងសមុទ្រភ្លាមៗ បន្ទាប់ពីការបាញ់បង្ហោះ ដោយបាន «ធ្លាក់» ក្នុងអំឡុងពេលធ្វើដំណើររបស់វា៕