Alynana Media Cambodia
Icon Collap
clinic narit

គម្រោង២២លាន​ដុល្លារ​ បើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងកំពង់ចាម

Media LNN | Jun 17, 2023
គម្រោង២២លាន​ដុល្លារ​ បើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងកំពង់ចាម
Clinic narith

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ ៖​ សុខសន្តិភាព​ផ្តល់​ឱកាស​ឱ្យ​រដ្ឋាភិបាល​កសាង​ ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ ប្រមាណ​​២២លាន​ដុល្លារ​ នៅ​ក្រុងកំពង់ចាម​71e40801946a758b5ec25903276459a3-10

ខេត្តកំពង់ចាម​៖អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហា អនុតំបន់មេគង្គជំហានទី៤ ដែលមានតម្លៃប្រមាណ២២លានដុល្លារអាមេរិក​ ត្រូវបានបើកការដ្ឋានសាងសង់។

ការបើកការដ្ឋានសាងសង់នេះនៅថ្ងៃសុក្រម្សិលមិញ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​។

ថ្លែងក្នុងពិធីបើកការដ្ឋាន លោកស៊ុន ចាន់ថុល​ បានថ្លែងថា​ មាន​សុខសន្តិភាព​ រាជរដ្ឋាភិបាល​យេីង​​មាន​ឱកាស​ទាក់ទាញ​អ្នក​វិនិយោគ​ មក​ដាក់​ទុន​នៅ​កម្ពុជា​ មាន​សុខសន្តិភាព​ យេីង​មាន​ឱកាស​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ រាប់​លាន​នាក់​មក​លេង​នៅ​កម្ពុជា​​ មាន​សុខសន្តិភាព​ យេីង​មាន​ឱកាស​យក​កសិផល​ ផលិតផល​​យេីង​ទៅ​លក់​នៅ​បរទេស​ បង្កើត​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ធ្វើ​ ពោលគឺ​​សុខសន្តិភាព​ ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ ក្នុងការ​កសាង​ជាតិ​មាតុភូមិ​យេីង​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​មេត្តា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​ថែរក្សា​សុខសន្តិភាព​ ​ស្ថេរភាព​នយោបាយ​នេះ​ ឱ្យ​ខាង​តែ​បាន​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ដេីម្បី​យេីង​កសាង​ជាតិ​មាតុភូមិ​របស់​យើង​ឱ្យ​បាន​រុងរឿង​ថែម​ទៀត។7e684d8e-35ac-4ab9-a215-306a89c83400-27

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការបើកការដ្ឋានសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងលូទឹកកខ្វក់ នៅក្រុងកំពង់ចាមនេះ ជាសក្ខីភាពថ្មីមួយដែលបង្ហាញពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចហ៊ុន សែន ក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្រុងកំពង់ចាម សំដៅលើកកម្ពស់ សុខមាលភាព ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រុងកំពង់ចាម និងការការពារបរិស្ថានប្រកបដោយនិរន្តភាព។

អភិបាលខេត្តបន្តថា តាមរយៈគម្រោងសាងសង់ប្រព័ន្ធលូ ខ្វាត់ខ្វែង ក្នុងភូមិសាស្ត្រសង្កាត់កំពង់ចាម សង្កាត់វាលវង់ និងផ្នែកខ្លះនៃសង្កាត់បឹងកុក, សង្កាត់សំបួរមាស និងកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មុននឹងបង្ហូរទៅកាន់បឹងធម្មជាតិ។ បន្ទាប់ពីគម្រោងនេះ សាងសង់បញ្ចប់ក្រុងកំពង់ចាម នឹងបញ្ចៀសបានការជន់លិចដោយសារទឹកភ្លៀង និងមានការបែងចែក ច្បាស់លាស់រវាងប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ផងដែរ។11-IMG_6459-70

អភិបាលខេត្តបាន​បញ្ជាក់​ថា​ គម្រោងនេះនឹងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រវែង ៤,១៦គ.ម រួមនឹងស្ថាននីយបូម ចំនួន ១កន្លែង សាងសង់ប្រព័ន្ធលូទឹកកខ្វក់ ប្រវែង ៨៥,៤គម។ ក្នុងនោះប្រព័ន្ធប្រមូល ប្រវែង ៣៤,៤គ.ម បណ្តាញតភ្ជាប់ទឹកកខ្វក់តាមផ្ទះ និងអគារការិយាល័យផ្សេងៗ ចូលក្នុងប្រព័ន្ធ ប្រវែង ៥១គ.ម។ បន្ថែមពីនេះ គម្រោងនឹងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាព​ចម្រោះ​ទឹកកខ្វក់ ចំនួន ៥.០០០ម៉ែត្រគូប ក្នុង១ថ្ងៃ និងស្ថានីយបូមមេ ១កន្លែង និងស្ថានីយបូមរង ២កន្លែង បម្រើឱ្យការ ចម្រោះ​ទឹកកខ្វក់ តាមផ្ទះ និងអគារការិយាល័យប្រមាណ​ ៣.៩៦៥កន្លែង ក្នុងសង្កាត់ទាំង៤ នៃ​ក្រុងកំពង់ចាម​៕