Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា នៅប្រទេសថៃ

Media LNN | Jun 17, 2023
រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា នៅប្រទេសថៃ
Clinic narith

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ពីក្រសួងការបរទេស ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។7e684d8e-35ac-4ab9-a215-306a89c83400-32
ជំនួបផ្លាស់ប្តូរយោបល់ដោយផ្ទាល់ខាងលើ នឹងរួមចំណែកដល់ការរិះរកមធ្យោបាយនានា ដើម្បីតាមដាននូវអនុសាសន៍ ដែលបានលើកឡើង ដោយថ្នាក់ដឹកនាំមួយចំនួន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ កាលពីខែឧសភា ឆ្នាំ២០២៣ និងជំរុញបន្ថែមទៀត នូវការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច (5PC) ព្រមទាំងការវាយតម្លៃ និងសេចក្តីសម្រេចចិត្ត ១៥ ចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច៕
648680258b7b5-14