Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសថៃជំរុញការនាំចេញចេកស្រស់ទៅកាន់ប្រទេសជប៉ុន ចំពេលមានតម្រូវការខ្ពស់

Media LNN | Jun 17, 2023
ប្រទេសថៃជំរុញការនាំចេញចេកស្រស់ទៅកាន់ប្រទេសជប៉ុន ចំពេលមានតម្រូវការខ្ពស់
Clinic narith

រដ្ឋាភិបាលចាំផ្ទះថៃកំពុងតែខិតខំធ្វើយ៉ាងណាជំរុញការនាំចេញចេកស្រស់ទៅកាន់ប្រទេសជប៉ុន ខណៈដែលមានសេចក្តីរាយការណ៍ថា ផលិតផលចេកស្រស់និងចេកកែច្នៃចេញពីថៃ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្ពស់នៅក្នុងទីផ្សារប្រទេសជប៉ុនដែលមានសេដ្ឋកិច្ចធំទី៣នៅលើពិភពលោក។ តាមការរំពឹងទុក ថៃនឹងបង្កើនប្រាក់ចំណូលពីការនាំចេញចេកទៅទីផ្សារនេះដល់ជិត ៣១ លានដុល្លារ ខណៈដែលជប៉ុននាំចូលចេកនៅក្នុងមួយឆ្នាំប្រមាណជា ១ លានតោន។71e40801946a758b5ec25903276459a3-11អ្នកនាំពាក្យរដ្ឋាភិបាលថៃចាំផ្ទះ លោក អានុចា ប៊ូរ៉ាផាចៃស៊្រី (Anucha Burapachaisri) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញចេកស្រស់របស់ថៃ និងផលិតផលកែច្នៃរបស់កសិករ ទៅកាន់ទីផ្សារនៅក្នុងប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងបង្កើតប្រាក់ចំណូលរហូតដល់ជាង ១ ពាន់លានបាត ឬប្រមាណជាជិត ៣១ លានដុល្លារ។

លោកបាននិយាយថា នាយករដ្ឋមន្ត្រីចាំផ្ទះ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា រីករាយដែលចេកស្រស់និងផលិតផលកែច្នៃរបស់ថៃ កំពុងតែមានប្រជាប្រិយភាពនៅក្នុងទីផ្សារនានានៅប្រទេសជប៉ុន។

លោក​បាន​បន្ថែម​ថា ថៃ​អាច​ប្រើ​សិទ្ធិ​ក្រោម​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជប៉ុន-ថៃ ដើម្បី​ពង្រីក​ការ​នាំ​ចេញ​ចេក។ កិច្ច​ព្រម​ព្រៀង​នេះ​បាន​លើក​លែង​​ការ​យក​ពន្ធពីប្រទេស​ថៃ​ ​លើ​ការនាំចេញចេកទៅកាន់ប្រទេសជប៉ុន​ចំនួន ៨ ពាន់តោន។11-IMG_6459-74

លោក អានុចា បាននិយាយថា ផ្លែឈើដែលពោរពេញដោយសារធាតុចិញ្ចឹមនេះ គឺមានប្រជាប្រិយភាពនៅក្នុងប្រទេសជប៉ុន ដោយសារតែវាមិនត្រឹមតែជាអាហារសម្រន់ដែលមានរសជាតិឆ្ងាញ់ និងផ្តល់សុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប្រើប្រាស់ជាគ្រឿងផ្សំនៅក្នុងបង្អែមជាច្រើនផងដែរ ។

លោក​បាន​បន្ត​ថា ទោះ​ជា​ចេក​អាច​ដាំបាន​នៅ​ប្រទេស​ជប៉ុន​ក៏​ដោយ ប៉ុន្តែ​ទិន្នផល​មាន​កម្រិត​ទាប ​ដោយ​សារ​តែ​កត្តាអាកាសធាតុ។ ​លោក​បាន​បន្ថែម​ថា ប្រទេសជប៉ុន​នាំ​ចូល​ចេក​ជាង ១ លាន​តោន​ក្នុង​មួយ​ឆ្នាំ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃដដែលបានបញ្ជាក់​ថា ប្រទេស​ថៃ​នឹង​អាច​នាំ​ចេញ​ផ្លែ​ចេក​កាន់​តែ​ច្រើន​ទៅ​ប្រទេស​ជប៉ុន ដោយ​លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​បាន​រៀបចំ​ផែនការ​ជំរុញ​ផលិតភាព​របស់​កសិករ​ថៃ៕