Alynana Media Cambodia
Icon Collap
clinic narit

កូរ៉េខាងជើង បើកកិច្ចប្រជុំបក្សដ៏សំខាន់ ដើម្បីពិភាក្សាពីយោធា និងការទូត

Media LNN | Jun 17, 2023
កូរ៉េខាងជើង បើកកិច្ចប្រជុំបក្សដ៏សំខាន់ ដើម្បីពិភាក្សាពីយោធា និងការទូត
Clinic narith

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំដ៏សំខាន់មួយនៃគណបក្សកាន់អំណាចតែមួយគត់របស់លោក ដើម្បីពិភាក្សា និងធ្វើការសម្រេចចិត្តលើយុទ្ធសាស្ត្រ រួមទាំងនយោបាយការទូតរបស់កូរ៉េខាងជើង នៅចំពោះមុខការប្រែប្រួលស្ថានការណ៍អន្តរជាតិ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍នេះបានរាយការណ៍ថាលោក គីម ជុងអ៊ុន បានចូលរួមកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមនៃ គណបក្សពលករកូរ៉េ (WPK) ដែលបានបើកជាផ្លូវការកាលពីថ្ងៃសុក្រ។ កិច្ចប្រជុំនេះដែលនឹងមានរយៈពេលជាច្រើនថ្ងៃ នឹងពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រ ការទូត និងយោធារបស់កូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហានានាប្រកបដោយជោគជ័យ ក្នុងបរិបទនៃការប្រែប្រួលស្ថានការណ៍អន្តរជាតិ។ បើតាម KCNA នៅក្នុងកិច្ចប្រជុំនេះ ក៏នឹងមានការត្រួតពិនិត្យឡើងវិញផងដែរពីសកម្មភាពសេដ្ឋកិច្ចរបស់កូរ៉េខាងជើង នារយៈពេលកន្លះឆ្នាំមកនេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករកូរ៉េ (WPK) ត្រូវបានធ្វើឡើង នៅចំពេលកូរ៉េខាងជើងកំពុងស្វែងរកការពង្រឹង ទំនាក់ទំនងជាមួយរុស្ស៉ី និងចិន ខណៈការប្រជែងឥទ្ធិពលរវាងចិន និងសហរដ្ឋអាមេរិក រួមទាំងសង្រ្គាមនៅអ៊ុយក្រែន កាន់តែឡើងកម្ដៅ៕