Alynana Media Cambodia
Icon Collap
clinic narit

លោក សាយ សំអាល់ បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាក្បាលម៉ាស៊ីន​ជួយកំណើនសេដ្ឋកិច្ចជាតិទាំងមូល

Media LNN | Jun 19, 2023
លោក សាយ សំអាល់ បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាក្បាលម៉ាស៊ីន​ជួយកំណើនសេដ្ឋកិច្ចជាតិទាំងមូល
Clinic narith

 

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បានដើរលើ​ផ្លូវដ៏វែងឆ្ងាយ និងពោរពេញដោយការលំបាក។ ដោយឆន្ទៈដ៏មោះមុត និងលើមាគ៌ាដ៏ត្រឹមត្រូវ​របស់សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា កំពង់ផែត្រូវបានធ្វើសមាហរណកម្ម និងសុខដុមនីយកម្មជា​មួយបណ្តាប្រព័ន្ធកំពង់ផែអន្តរជាតិធំៗនៅលើពិភពលោក។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាម៉ាស៊ីនសេដ្ឋកិច្ច ដែលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងកំណើនសេដ្ឋកិច្ចជាតិទាំងមូល។7e684d8e-35ac-4ab9-a215-306a89c83400-53

លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិកកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។

លោក សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបុគ្គលិកគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ក្នុងជំនួបនេះដែរ លោក ក៏បានចាត់ទុកលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ជាតួអង្គដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស ព្រមទាំងរួមចំណែក​អភិវឌ្ឍខេត្តព្រះសីហនុ ឱ្យប្រែក្លាយមកជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ ដូចសព្វថ្ងៃនេះ។11-IMG_6459-80

លោកមានជំនឿយ៉ាងមុតមាំថា ខេត្តព្រះសីហនុនឹងបន្តរីកចម្រើនឥតឈប់ឈរ ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងដើរតួនាទីកាន់តែសំខាន់ ជាសសរកន្លោងមួយសម្រាប់ទ្រទ្រង់ការសម្រេចបាននូវផែនការប្រែក្លាយខេត្តព្រះសីហនុ ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ក៏ដូចជា ចក្ខុវិស័យកម្ពុជា ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់  និងចក្ខុវិស័យកម្ពុជា ២០៥០ ជាប្រទេសចំណូលខ្ពស់ តាមការគ្រោងទុក៕