Alynana Media Cambodia
Icon Collap
clinic narit

លក្ខខណ្ឌតែមួយគត់ ដែលរុស្ស៊ី នឹងដកអាវុធនុយក្លេអ៊ែរ ចេញពីបេឡារុស

Media LNN | Jun 20, 2023
លក្ខខណ្ឌតែមួយគត់ ដែលរុស្ស៊ី នឹងដកអាវុធនុយក្លេអ៊ែរ ចេញពីបេឡារុស
Clinic narith

មន្ត្រីក្រសួងការបរទេសរុស្ស៊ី បាននិយាយថា កិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ និងទីក្រុងមីនស្កិ៍ ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅលើទឹកដីបេឡារុស គឺមិនបញ្ជាក់ពីពេលវេលាកំណត់ណាមួយឡើយ។sbm-FXtQCHjhYS6P0BjES2XnE-10

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃចន្ទទី១៩ខែមិថុនា លោក Alexei Polishchuk ដែលមានតួនាទីជានាយកនាយកដ្ឋានទីពីរនៃ ក្រសួងការបរទេសរុស្ស៊ី បានពន្យល់ថា ការសម្រេចចិត្តរបស់ទីក្រុងមូស្គូ ក្នុងការបន្តដាក់អាវុធនុយក្លេអ៊ែររបស់ខ្លួន នៅបេឡារុស្ស គឺធ្វើឡើងដោយបង្ខំ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយដ៏គឃ្លើនរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ។

លោកបានកត់សម្គាល់ថា នៅពេលព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងទីក្រុងមូស្គូ-មីនស្កិ៍ កំពុងដាក់ចេញនោះ ភាគីទាំងពីរបានមើលឃើញរួចទៅហើយ អំពីសកម្មភាពបំផ្លិចបំផ្លាញរយៈពេលជាច្រើនឆ្នាំ នៃបេសកកម្មនុយក្លេអ៊ែររួមគ្នារបស់ប្រទេសជាសមាជិកអង្គការណាតូ។

 

ទោះបីជាយ៉ាងណាក៏ដោយ លោក Polishchuk សង្កត់ធ្ងន់ថា “មិនដូចក្បាលគ្រាប់របស់អាមេរិកនៅអឺរ៉ុបទេ អាវុធរបស់រុស្ស៊ីគឺមានទីតាំងនៅជិតព្រំដែនរបស់ខ្លួន និងនៅលើទឹកដីនៃរដ្ឋសហភាពរុស្ស៊ីនិងបេឡារុស”។

ស្របពេលជាមួយគ្នានោះ អ្នកការទូតជាន់ខ្ពស់រូបនេះ បានអះអាងថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី អាចដកចេញពីទឹកដីបេឡាសវិញ ក្នុងលក្ខខណ្ឌតែមួយគត់ នោះគឺលុះត្រាតែសហរដ្ឋអាមេរិក លុបបំបាត់ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ខ្លួននៅអឺរ៉ុប។

លោក Polishchuk អះអាងថា “ជាការពិតណាស់ យើងនឹងធ្វើបែបនេះ បើអាមេរិក ដកអាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងអស់ ត្រលប់ទៅទឹកដីអាមេរិកវិញ និងដោយការលុបបំបាត់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធទាំងអស់នៅអឺរ៉ុបជាមុនសិន”។image-737-26

គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសក្នុងអំឡុងវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង St Petersburg ថា ក្បាលគ្រាប់របស់រុស្ស៊ីមួយចំនួន បានទៅដល់ទឹកដីនៃប្រទេសបេឡារុសហើយ។ លោក​​កត់​សម្គាល់​ថា នេះ​ជា​កញ្ចប់​ទី​មួយ ហើយ​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​រុស្ស៊ី​ពេញ​លេញ​ក្នុង​ប្រទេស​ជិត​ខាង ​នឹង​​រួចរាល់នៅ​ចុង​ឆ្នាំ​នេះ៕