Alynana Media Cambodia
Icon Collap
clinic narit

១ឆ្នាំរដ្ឋប្រមូលពន្ធបានដល់ពាន់លានដុល្លារ!

Media LNN | Jun 20, 2023
១ឆ្នាំរដ្ឋប្រមូលពន្ធបានដល់ពាន់លានដុល្លារ!
Clinic narith

ការប្រមូលពន្ធត្រូវបានធ្វើឡើងជាទៀតទាត់ដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ដោយបានបែងចែកទៅតាមប្រភេទពន្ធនីមួយៗដែលរួមមាន ពន្ធអាករ ពន្ធតម្លៃបន្ថែម ពន្ធកាត់ទុក ពន្ធដីធ្លី ពន្ធប្រាក់បៀវត្សជាដើម។ជាក់ស្តែង យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែឧសភា កន្លងទៅបានឱ្យដឹងថា រយៈពេល ៥ខែ ឆ្នាំ ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង់ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៧៣៨៩,០៨ ប៊ីលានរៀល (ប្រមាណជា ១៨២៦,៦៩ លានដុល្លារ) ស្មើនឹង ៥១,១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ។ហើយតាមរយៈការប្រមូលពន្ធទាំងអស់នោះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគម្រោងធំៗទាំង ៨ នេះ ដែលរួមមាន ៖

 

  • យកទៅសាងសង់មន្ទីរពេទ្យ
  • សាងសង់ថ្នល់
  • ការពារព្រំដែន
  • ចំណាយទូទៅ សង្គមកិច្ច សេដ្ឋកិច្ច និងអភិវឌ្ឍ
  • សាងសង់សាលារៀន
  • សាងសងស្ពាន
  • បើកប្រាក់ខែជូនកងទ័ព និងកម្លាំងប្រដាប់អាវុធ
  • បើកប្រាក់ខែជូនមន្ត្រីរាជការ ៕