Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងកំណត់តម្លៃប្រេងសាំងថ្មី ដែលត្រូវលក់ឱ្យប្រជាជនពីថ្ងៃទី២១ ដល់ទី៣០ ខែមិថុនា

Media LNN | Jun 21, 2023
ក្រសួងកំណត់តម្លៃប្រេងសាំងថ្មី ដែលត្រូវលក់ឱ្យប្រជាជនពីថ្ងៃទី២១ ដល់ទី៣០ ខែមិថុនា
Clinic narith

 

មុននេះបន្តិច យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នឹងត្រូវលក់ ៤.២០០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៣,៩៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។បើតាមតម្លៃខាងលើនេះ បានឱ្យដឹងថា តម្លៃលក់រាយសម្រាប់សាំងធម្មតាគឺនៅតម្លៃដដែល ចំពោះម៉ាស៊ូតវិញក៏ឡើងថ្លៃ ០,៥០រៀលដែរ ។ ដោយឡែកកាលពីកន្លងទៅតម្លៃប្រេងសាំងលក់ក្នុងតម្លៃ ៤,២០០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៣,៩០០ រៀល/ក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត DO 50ppm ។

 

សូមបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារក្នុងមួយលីត្រ៕