ប៉េកាំង៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមិថុនា ថា ក្រុមសង្កេតការណ៍ជាតិរបស់ប្រទេសចិន បានចេញការប្រកាសអាសន្នពណ៌លឿង សម្រាប់សីតុណ្ហភាពខ្ពស់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលរលកកម្តៅត្រូវបានគេព្យាករណ៍ថា នឹងបក់បោកតំបន់ដ៏ធំទូលាយនៃប្រទេសនេះ។
មជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយថា ក្នុងអំឡុងពេលម៉ោងពន្លឺថ្ងៃនៅថ្ងៃព្រហស្បតិ៍ សីតុណ្ហភាពនៅក្នុងផ្នែកខ្លះនៃទីក្រុងប៉េកាំង ធានជីន ហឺប៉ី ហឺណាន សានទុង អានហ៊ុយ ជាំងស៊ូ ស៊ីនជាំង ម៉ុងហ្គោលីខាងក្នុង Liaoning ហ្វូជៀន និងហៃណាន ត្រូវបានគេរំពឹងថានឹងឡើងដល់ ៣៥ ទៅ ៣៧ អង្សាសេ។
តាមការព្យាករ សីតុណ្ហភាពនៅក្នុងតំបន់មួយចំនួននេះនឹងកើនលើសពី ៤០ អង្សារសេ។
មជ្ឈមណ្ឌលឧតុនិយមបានណែនាំឱ្យជៀសវាងសកម្មភាពក្រៅកំឡុងពេលដែលមានសីតុណ្ហភាពខ្ពស់នៅពេលរសៀល ហើយស្នើឱ្យកម្មករដែលប្រឈមនឹងសីតុណ្ហភាពខ្ពស់ត្រូវចាត់វិធានការការពារចាំបាច់។ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុពណ៌បីជាន់សម្រាប់សីតុណ្ហភាពខ្ពស់ ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកដោយពណ៌ទឹកក្រូច និងលឿង។