កប៉ាល់នេសាទត្រីធូណា នៅប្រទេសអេក្វាឌ័រ បានជួយសង្គ្រោះជនជាតិដាណឺម៉ាក ចំនួន៨នាក់ ដែលកាណូតកប៉ាល់។
កប៉ាល់នេសាទ នៅប្រទេសអេក្វាឌ័រ នាព្រឹកថ្ងៃទី២៣ ខែមិថុនាបានជួយសង្គ្រោះជនជាតិ ដាណឺម៉ាក ចំនួនប្រាំបីនាក់ ដែលកាណូតរបស់ពួកគេបានលិច នៅសមុទ្រប៉ាស៊ីហ្វិក ខណៈពេលដែលពួកគេកំពុងធ្វើដំណើរទៅកាន់ប្រជុំកោះ ប៉ូលីណេស៊ី (Polynesia) នៅប្រទេសបារាំង នេះបើតាមសមាគមត្រីធូណារបស់ប្រទេសអេក្វាឌ័រ Atunec បានប្រាប់អ្នកសារព័ត៌មាន។