Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាបង្កើនការនាំចេញអង្ករទៅចិនដល់៥០ម៉ឺនតោន ក្នុងឆ្នាំ២០២៣-២០២៤

Media LNN | Jun 27, 2023
កម្ពុជាបង្កើនការនាំចេញអង្ករទៅចិនដល់៥០ម៉ឺនតោន ក្នុងឆ្នាំ២០២៣-២០២៤
Clinic narith

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចារៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ បង្កើនការនាំចេញអង្ករក្នុងបរិមាណ៥០ម៉ឺនតោន សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលគ្រោងចុះហត្ថលេខានាពេលខាងមុខនេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងបែបនេះ នៅអំឡុងពេលចូលរួមជាអធិបតី នៅក្នុងពិធីសម្ពោធការបើកទីផ្សារ អង្ករកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីនកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នាក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមបានបញ្ជាក់ថា ៖ «យើងមានការជជែក និងបង្កើតឱ្យមានកិច្ចរៀបចំពិសេសទ្វេភាគី ជាមួយប្រទេសនានា ជាពិសេសប្រទេសចិន ដែលយើងសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ហើយបច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចារៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ ក្នុងបរិមាណ ៥០ម៉ឺនតោន សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលគ្រោងចុះហត្ថលេខានាពេលខាងមុខនេះ ដែលយើងខ្ញុំសង្ឃឹមថា និងជួយបង្កើនការនាំចេញអង្ករកម្ពុជា កាន់តែច្រើនថែមទៀត»។