Alynana Media Cambodia
Icon Collap
clinic narit

នគរបាលជាតិហ្វីលីពីនរំដោះជនរងគ្រោះចេញពីការជួញដូរមនុស្សប្រមាណជា ១,០០០នាក់នៅក្នុងទីក្រុងម៉ានីល

Media LNN | Jun 28, 2023
នគរបាលជាតិហ្វីលីពីនរំដោះជនរងគ្រោះចេញពីការជួញដូរមនុស្សប្រមាណជា ១,០០០នាក់នៅក្នុងទីក្រុងម៉ានីល
Clinic narith

ហ្វីលីពីន៖ កងនគរបាលជាតិហ្វីលីពីនបានលើកឡើងកាលពីរសៀលថ្ងៃអង្គារ ថា ពួកគេបានសង្គ្រោះមនុស្សច្រើនជាង១,០០០នាក់ដែលសង្ស័យថាជាជនរងគ្រោះចេញពីការជួញដូរមនុស្សចូលមកក្នុងប្រទេសហ្វីលីពីនក្រោមរូបភាពធ្វើការងារនៅតាមកាស៊ីណូអនឡាញ ស្ថិតនៅក្នុងទីក្រុងម៉ានីល។

71e40801946a758b5ec25903276459a3-38
តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀតថា នៅក្នុងចំណោមជនរងគ្រោះត្រូវគេជួញដូរនោះ រួមមានជនជាតិចិន ជនជាតិវៀតណាម ជនជាតិសិង្ហបុរី ហើយនិងជនជាតិម៉ាឡេស៊ី។ គេរកឃើញជនរងគ្រោះទំាងអស់នោះ ស្ថិតនៅក្នុងអគារមួយកន្លែង ខណៈដែលអាជ្ញាធរកងនគរបាលជាតិហ្វីលីពីនបានឆ្មក់ចូលទៅបង្ក្រាបនៅកណ្តាលទីក្រុង កាលពីពាក់កណ្តាលរាត្រីថ្ងៃចន្ទកន្លងទៅ។

11-IMG_6459-119
មិនតែប៉ុណ្ណោះ ខណៈការឆ្មក់ចូលទៅសង្រ្គោះកាន់អគារនោះ គេរកឃើញមានមនុស្សមកពីប្រទេសឥណ្ឌូណេស៊ី ប៉ាគីស្ថាន កាម៉ារ៉ូន ស៊ូដង់ ហើយនិងប្រទេសមីយ៉ាន់ម៉ាផងដែរ។ មានមនុស្សច្រើនជាង២,៧០០នាក់ត្រូវគេឃុំខ្លួន អំឡុងដែលកងនគរបាលហ្វីលីពីនបានឆ្មក់ចូលទៅដល់ ក្នុងចំណោមមនុស្សជាប់ឃុំឃំាង ក៏មានពលរដ្ឋហ្វីលីពីន១,៥០០នាក់ទៀតផង។
ក្រុមអាជ្ញាធរហ្វីលីពីន កំពុងតែរៀបចំធ្វើកិច្ចសម្ភាសន៍ដល់ជនរងគ្រោះចេញពីការជួញដូរ ដើម្បីកំណត់ថាតើនរណាជាជនរងគ្រោះ ឬក៏ជាជនសង្ស័យ?។

7e684d8e-35ac-4ab9-a215-306a89c83400-103
ផ្អែកតាមសម្រង់ពុំនោលចេញពីកិច្ចសម្ភាសន៍ចំពោះជនរងគ្រោះនេះបានលើកឡើងថា ក្នុងចំណោមពួកគេភាគច្រើនតម្រូវឱ្យធ្វើការងាររហូតដល់ទៅ១២ម៉ោងឯណោះជារៀងរាល់ថ្ងៃ ដោយទទួលប្រាក់ខែបានត្រឹមតែ៤៣៣ដុល្លារអាម៉េរិកតែប៉ុណ្ណោះក្នុងមួយខែ ដោយរារំាងមិនអនុញ្ញាតឱ្យចាកចេញពីអគារនោះឡើយ។
ដោយឡែកអង្គការអន្តរជាតិដើម្បីទេសន្តប្រវេសន៍ បានលើកឡើងថា ជនរងគ្រោះភាគច្រើនចាញ់បោកអ្នកជួញដូរដោយលើកហេតុផលថា ធ្វើការនៅទីនេះអាចនឹងមានឱកាសល្អ មានប្រាក់ខែខ្ពស់ជាដើម៕

0a3b05d9751d289d63469106608eb42a-410