កាលពីមុនវិបត្តិកូវីដ១៩ ជាពិសេសដើមឆ្នាំ២០១៩ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្ពស់ខ្លាំងរហូតដល់ចំណុចកំពូល និងជាចំណុចដែលគួរប្រុងប្រយ័ត្ន ហើយការកើនឡើងខ្ពស់ពេកនៃវិស័យអចលនទ្រព្យក្នុងអំឡុងពេលនោះដែរបានបន្សល់ទុកនូវវិបត្តិនេះមកដល់បច្ចុប្បន្ននេះ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ការកើនឡើងនៃតម្រូវការខ្ពស់នៅក្នុងឆ្នាំ២០១៩ ដោយមានកត្តាចំនួន៤ ក្នុងនោះ ទី១ ផលចំណេញខ្ពស់ធ្វើឱ្យមនុស្សវិនិយោគលើវិស័យនេះច្រើន។ កត្តាទី២ ហាងឆេងខ្ពស់ ៖ ហាងឆេងនេះគឺសំដៅលើអចលនទ្រព្យមានតម្លៃខ្ពស់ និងមានទីផ្សារខ្ពស់។
កត្តាទី៣ គឺហានិភ័យទាប ៖ កាលពីអំឡុងឆ្នាំ២០១៩ អ្នកទិញផ្ទះភាគច្រើនមិនបានយកលុយរបស់ខ្លួនផ្ទាល់ទៅទិញនោះទេ គឺយកលុយពីធនាគារទៅទិញ ហើយនៅពេលណាចំណេញក៏យកប្រាក់ចំណេញមកទុក ហើយបើខាតឱ្យធនាគាររ៉ាប់រងទៅពីព្រោះប្លង់ទុកនៅធនាគារស្រាប់ ។