Alynana Media Cambodia
Icon Collap
clinic narit

តម្រូវការដីឧស្សាហកម្មជួលនៅវៀតណាមមានទីផ្សារ

Media LNN | Jun 30, 2023
តម្រូវការដីឧស្សាហកម្មជួលនៅវៀតណាមមានទីផ្សារ
Clinic narith

តម្រូវការដីធ្លីជួលសម្រាប់បង្កើតរោងចក្រនៅវៀតណាមនៅតែមានខ្ពស់ ខណៈដែលការផ្គត់ផ្គង់នៅមានកម្រិតទាប ជាហេតុនាំឱ្យក្រុមហ៊ុនអចលនៈទ្រព្យសម្រាប់ឧស្សាហកម្មនៅក្នុងប្រទេសនេះនៅតែមានស្ថានភាពអាជីវកម្មវិជ្ជមាន។ នៅពេលនេះ តម្លៃនៃការជួលដីសម្រាប់ បំពេញតម្រូវការនេះ គឺនៅក្នុងតម្លៃចន្លោះពីជិត ១២៣ ដុល្លារ ទៅ ១៧៣ ដុល្លារនៅក្នុងមួយម៉ែត្រការ៉េ។តម្រូវការដីសម្រាប់បង្កើតរោងចក្រនៅក្នុងប្រទេសវៀតណាមនៅតែបន្តមានច្រើន ខណៈដែលរោងចក្រឧស្សាហកម្មមួយចំនួនកំពុងមានផែនការរើចេញពីប្រទេសចិន ដែលនាំឲ្យវិស័យអចលនៈទ្រព្យនៅក្នុងប្រទេសជិតខាងកម្ពុជាមួយនេះ ស្ថិតនៅក្នុងស្ថានភាពវិជ្ជមាន ។

សារព័ត៌មាន Vietnam News បានរាយការណ៍ថា នៅត្រីមាសទី១ នៃឆ្នាំ២០២៣ ទីផ្សារអចលនទ្រព្យនៅតាមសួនឧស្សាហកម្មធំៗនៅតែមានកំណើន ទោះបីជាកំណើននោះយឺតក៏ដោយចុះ ពោលគឺកើនប្រមាណជា ២ ភាគរយ បើធៀបនឹងដំណាច់ឆ្នាំ២០២២កន្លងទៅ ។

លោក ផាន វាន់ ម៉ៃ (Phan Văn Mai) អភិបាលក្រុងហូជីមិញ បាននិយាយនៅក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះថា ទីក្រុងហូជីមិញនៅពេលនេះ កំពុងតែប្រឈមមុខនឹងការខ្វះខាតដីសម្រាប់គម្រោងបង្កើតតំបន់ឧស្សាហកម្មជូនក្រុមហ៊ុនថ្មីៗ ។

កង្វះខាតដីមិនមែនកើតមានតែនៅក្នុងទីក្រុងហូជីមិញប៉ុណ្ណោះទេ សម្រាប់ខេត្ត ឌុង ណៃ ក៏កំពុងតែជួបប្រទះបញ្ហានេះផងដែរ ដោយសារតែខេត្តនេះ បានកំពុងតែទាក់ទាញរំហូរទុនវិនិយោគច្រើនកាលពីឆ្នាំ២០២២ កន្លងទៅ ។មកដល់ពេលនេះ អត្រានៃការកាន់កាប់ដីឧស្សាហកម្មនៅភាគខាងជើង គឺមានខ្ពស់ ដូចជានៅរដ្ឋធានីហាណូយ, ខេត្តហៃហ្វុង , ខេត្តហៃដុង, ខេត្តហងយ៉េន និងខេត្តបាក់និញ ហើយនៅតំបន់ភាគខាងត្បូងក៏ខ្ពស់ដែរ ដូចជានៅក្រុងហូជីមិញ, ខេត្តដុងណៃ, ខេត្តប៊ិញឌឿង និងខេត្តឡុងអាន ជាដើម។

អត្រានៃការកាន់កាប់ដីឧស្សាហកម្មនៅភាគខាងត្បូងនៃប្រទេសវៀតណាមនៅពេលនេះ អាចមានចន្លោះពី ៨៥ភាគរយ ទៅ ៩៤ ភាគរយឯណោះ ប៉ុន្តែនៅភាគខាងជើងមាននៅត្រឹមកម្រិតប្រមាណជា ៨១ ភាគរយ ធ្លាក់ចុះជាង ២ ភាគរយ ។

នៅពេលនេះ តម្លៃនៃការជួលដីសម្រាប់តំបន់ឧស្សាហកម្ម គឺនៅក្នុងចន្លោះប្រមាណជា ១២៣ ដុល្លារ ទៅ ១៧៣ ដុល្លារនៅក្នុងមួយម៉ែត្រការ៉េ។ តម្លៃនៃការជួលដីនៅខេត្តភាគខាងត្បូង ឡើង ៤ ភាគរយ ហើយនៅភាគខាងជើង ឡើងជាង ២ ភាគរយ ៕