Alynana Media Cambodia
Icon Collap
clinic narit

មនុស្សជាង ៦០០នាក់ ត្រូវចាប់ខ្លួន, ប៉ូលិស២៥០នាក់ រងរបួសបន្ទាប់ពីកុបកម្មនៅ​ប្រទេសបារាំង

Media LNN | Jun 30, 2023
មនុស្សជាង ៦០០នាក់ ត្រូវចាប់ខ្លួន, ប៉ូលិស២៥០នាក់ រងរបួសបន្ទាប់ពីកុបកម្មនៅ​ប្រទេសបារាំង
Clinic narith

 

មនុស្សយ៉ាងតិច៦៦៧នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីកុបកម្មនៅយប់ទី៣ ក្នុងប្រទេសបារាំង។ នេះបើតាមការបញ្ជាក់ពី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gérald Darmanin។លោកបានបង្ហោះក្នុងបណ្តាញសង្គម Twitter ថា ប៉ូលិសនិងក្រុមពន្លត់អគ្គិភ័យ ត្រូវប្រឈមមុខនឹងអំពើហិង្សាដ៏កម្រ ដែលបង្កភាពវឹកវរទូទាំងប្រទេស ខណៈមន្ត្រីប៉ូលិស២៥០នាក់។sbm-CHNc-QwE1hdCHHeLYG9Eo-14

ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលបារាំង បានដាក់ពង្រាយប៉ូលិស និងកងកម្លាំងជាង ៤ ម៉ឺននាក់ រួមទាំងអង្គភាពប្រឆាំងភេរវកម្ម និងក្រុមយុទ្ធសាស្ត្រផងដែរ បន្ទាប់ពីក្រុមកុបករ ដែលខឹងសម្បាចំពោះការស្លាប់យុវជនម្នាក់ នាំគ្នាដុតធនាគារ និងវាយប្រហារពន្ធនាគារ។ភាពចលាចលកើតឡើង បន្ទាប់ពីយុវជនឈ្មោះ Nahel M. ត្រូវបាញ់សម្លាប់ បន្ទាប់ពីរូបគេមិនគោរពច្បាប់ចរាចរណ៍ ហើយប៉ុនប៉ងបើករថយន្តបុកមន្ត្រីម្នាក់។sbm-gAk-IfdpS9szZ8LoNvei9-7

មនុស្សជាង៦ពាន់នាក់ បានដើរតាមទីក្រុង Nanterre តាមការអំពាវនាវរបស់ម្តាយ Nahel ឲ្យសងសឹក។ យ៉ាងណា បាតុកម្មបានបញ្ចប់ ដោយការប៉ះទង្គិចជាមួយប៉ូលិស ហើយសាខាធនាគារ Credit Mutuelle មួយកន្លែងក្នុងទីក្រុង ត្រូវបានចោរចូលលួច និងដុតបំផ្លាញ។យ៉ាងណាក្តី ការ​ប៉ះ​ទង្គិច​ ក៏បាន​ផ្ទុះ​ឡើង​នៅ​តំបន់​ផ្សេង​ទៀត​នៃ​ប្រទេស​បារាំង​ផង​ដែរ។ ទីក្រុងជាច្រើនរួមទាំង Clamart និង Compiegne បានប្រកាសបម្រាមគោចរពេលយប់រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈទីក្រុងចំនួន ៤ ក្នុងចំណោម ១៨ ដូចជា Bordeaux, Ile-de-France, Tours និង Lille ជាដើម ក៏បានផ្អាកការដឹកជញ្ជូនសាធារណៈទាំងអស់ផងដែរ៕image-816-18