Alynana Media Cambodia
Icon Collap
clinic narit

ក្រុមយុវជនខ្មែរជោគជ័យលើ «ឧបករណ៍វាស់ទឹកភ្លៀង» ចង់កែប្រែឧបករណ៍ខ្លួនឱ្យទៅជាផលិតផលឧស្សាហកម្ម

Media LNN | Jul 03, 2023
ក្រុមយុវជនខ្មែរជោគជ័យលើ «ឧបករណ៍វាស់ទឹកភ្លៀង» ចង់កែប្រែឧបករណ៍ខ្លួនឱ្យទៅជាផលិតផលឧស្សាហកម្ម
Clinic narith

 

នៅក្នុងការប្រកួត Mekong River Commission ឬMRC Competition ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបង្កើតឧបករណ៍វាស់ទឹកភ្លៀងដែលមានឈ្មោះថា «Spinning Bucket Rain Gauge» ដើម្បីចូលរួមប្រកួតប្រជែង ដោយគំនិត និងវិធីសាស្ត្រនេះទាញចេញពីចលនារហាត់ទឹកខ្មែរពីបុរាណ។

photo_2023-06-12_07-46-59-36

នៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬTechno ទទួលបានជយលាភីលេខ១ លើប្រភេទវិញ្ញាសាការបង្កើតឧបករណ៍វាស់ទឹកភ្លៀង ដែលការប្រកួតនេះបានប្រព្រឹត្តទៅនៅប្រទេសឡាវ ក្នុងកម្មវិធីសន្និសីទអន្តរជាតិ និងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ (4th MRC Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។11-IMG_6459-130

កន្លងផុតទៅជាង ៣ខែ សមាជិកម្នាក់នៃក្រុមមួយនេះ ចង់ឃើញឧបករណ៍របស់គេក្លាយជា ផលិតផលឧស្សាហកម្ម ដើម្បីប្រើប្រាស់ជាប្រយោជន៍ជាតិបាន។

យុវជន ជា ផេងអ៊ូ អ្នកតំណាង និងជាសមាជិកម្នាក់នៃក្រុមផលិតនេះ បានឱ្យដឹងថា ទាក់ទងនឹងការផលិត គឺក្រុមរបស់លោក រង់ចាំខាងក្រុមហ៊ុន ឬស្ថាប័នមកសហការជាមួយផ្ទាល់។