ការស្ទង់មតិឯង ជនមួយបានឲ្យដឹងថា តម្លៃផ្ទះចិនថ្មីមួយបានធ្លាក់ចុះនៅក្នុងខែមិថុនាកន្លងទៅនេះបើធៀបនិងខែឧសភា ។ វាជាការធ្លាក់ចុះរយៈពេល២ខែជាប់ៗគ្នាហើយការលក់ផ្ទះក៏ទំនងជានៅទន់ខ្សោយនៅក្នុងរដូវក្តៅនេះ នៅពេលដែរតម្រូវការជាធម្មតាស្ថិតនៅក្នុងស្ថានភាពមិនទាន់ល្អ វិនិយោគការចេញផ្សាយតាមព័ត៌មានរ៉យទ័រ។ខណៈពេលដែលសេដ្ឋកិច្ចមិនអំណោយផល បានធ្វើឱ្យវិនិយោគិនមួយចំនួនកំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ដោយមានក្រុមហ៊ុនខ្លះប្រកាសក្ស័យធន ហើយខ្លះទៀតក៏កំពុងដាក់លក់អចលនទ្រព្យខ្លួនជាបណ្ដើរៗផងដែរ។ ជាក់ស្ដែងក៏មានម្ចាស់ផ្ទះមួយចំនួន នៅក្នុងទីក្រុងសៀងហៃ កំពុងបញ្ចុះតម្លៃផ្ទះរបស់ខ្លួនរហូតដល់១០ភាគរយ ដើម្បីទាក់ទាញអតិថិជន ស្របពេលទីផ្សារអចលនទ្រព្យមិនសូវជាអំណោយផង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ។យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Centaline Property បានឱ្យដឹងថា ផ្ទះល្វែងដែលមានកម្មសិទ្ធិ(pre-owned flats)ប្រហែល២០០.០០០ខ្នង នៅទីក្រុងសៀងហៃ ត្រូវបានដាក់លក់នៅចុងខែមេសា កើនឡើងពីប្រហែល១០០.០០០ខ្នង នៅពាក់កណ្តាលខែមីនា។ក្នុងនោះ លោក Song Yulin អ្នកគ្រប់គ្រងជាន់ខ្ពស់ នៅភ្នាក់ងារអចលនទ្រព្យ Lianjia បានលើកឡើងថា “ម្ចាស់ផ្ទះកាន់តែច្រើនបានសម្រេចចិត្តដកប្រាក់ចេញ ពីព្រោះពួកគេកំពុងភ្នាល់ថា តម្លៃផ្ទះនឹងបន្តធ្លាក់ចុះ ដោយម្ចាស់ផ្ទះមួយចំនួនបានរៀបចំផែនការ ធ្វើចំណាកស្រុកទៅបរទេស ហើយពួកគេសប្បាយចិត្តនឹងតម្លៃបច្ចុប្បន្ន ទោះបីជាត្រូវលក់បញ្ចុះតម្លៃយ៉ាងណាក្តី”។យោងតាមក្រុមហ៊ុន Centaline បានឱ្យដឹងថា ផ្ទះដែលត្រូវបានកាន់កាប់ជាមុន សរុបចំនួន២៤.០០០យូនីត បានផ្លាស់ប្តូរម្ចាស់នៅក្នុងខែមីនា តាមពីក្រោយដោយ១៧.៧០០យូនីត នៅក្នុងខែមេសាកន្លងទៅ។ ចំណែក ប្រតិបត្តិការនៅក្នុងខែឧសភា បានធ្លាក់ចុះ១៣,៣ភាគរយទៀត មកនៅត្រឹមតែ១៥.៣០០យូនីតប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ការរីកដុះដាលនៃការលក់ផ្ទះ នៅទីក្រុងសៀងហៃហួសប្រមាណ ដែលអាចធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះបន្ថែមទៀត គឺជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងជាប់គាំង នៅក្នុងអ្វីដែលអ្នកជំនាញមួយចំនួន ហៅថា“Death spiral”៕