មនុស្សបួននាក់បានរងរបួស ក្នុងការបំផ្ទុះនិងការឆាបឆេះអគារ នាកណ្តាលក្រុងតូក្យូ ប្រទេសជប៉ុន។
នាយកដ្ឋានពន្លត់អគ្គីភ័យរបស់ទីក្រុងតូក្យូបាននិយាយថា មនុស្សបួននាក់បានរងរបួស នៅក្នុងការបំផ្ទុះ និងអគ្គីភ័យនៅក្នុងអគារ កណ្តាលទីក្រុងតូក្យូ ប្រទេសជប៉ុន ជាមួយនឹងវីដេអូបង្ហាញពីអណ្តាតភ្លើង និងផ្សែងដែលផុសចេញពីអាជីវកម្ម នៅជាន់ទីពីរ។
អគ្គីភ័យបានចាប់ផ្តើមនៅក្នុងអគារមួយ ក្នុងតំបន់ភោជនីយដ្ឋាននៃសង្កាត់ ស៊ីមបាស្ស៊ី (Shimbashi) ដែលមានសភាពអ៊ូអរ នៅម៉ោងប្រហែល ៣៖២០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា។
អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យបានប្រាប់ AFP ដោយបដិសេធមិនបញ្ចេញឈ្មោះថា៖ «សំឡេងផ្ទុះក៏ត្រូវបានឮដែរ។ រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៣២ គ្រឿងកំពុងនៅកន្លែងកើតហេតុ»។