យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ៧ខែ កក្កដា ឆ្នាំ ២០២៣ នេះបានឱ្យថា ចាប់ពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២៣ នេះតទៅរាជរដ្ឋាភិបាលនឹងដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារតូចអាយុក្រោម ២ឆ្នាំ។ចំពោះការផ្តល់ប្រាក់ឧបត្ថម្ភនេះ រាជរដ្ឋាភិបាលនឹងធ្វើផ្តល់ជូនសម្រាប់ស្រ្តីមានផ្ទៃពោះ ៤ ក្រុម រួមមាន ៖
- ស្រ្តីនៃគ្រួសារមានបណ្ណសមធម៌
- កម្មករនិយោជិកជាស្រ្តីដែលជាសមាជិក ប.ស.ស
- មន្ត្រីរាជការ និង មន្ត្រីកម្មសិក្សា
- មន្ត្រីជាប់កិច្ចសន្យាជាស្រ្តី
ដោយការផ្តល់ជូននេះធ្វើក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល រហូតដល់កូនអាយុ២ឆ្នាំ ដើម្បីលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះ ឱ្យទៅទទួលការប្រឹក្សា និងពិនិត្យផ្ទៃពោះ ព្រមទាំងសម្រាលកូនឱ្យបានសមស្របតាមនិយាមសុខាភិបាល និងប្រកបដោយសុវត្ថិភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ព្រមទាំងដើម្បីលើកកម្ពស់អាហារូបត្ថមកុមាផងដែរ។
គូសបញ្ជាក់ផងដែរថា ការដំឡើងកម្រិត និង ផ្តល់ការឧបត្ថម្ភបន្ថែមខាងលើនេះ និងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៣ តទៅ៕