Alynana Media Cambodia
Icon Collap
clinic narit

ការបណ្តាក់ទុនរួមគ្នារវាងចិន និងកម្ពុជាបានជួយផ្លាស់ប្តូរជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង

Media LNN | Jul 05, 2023
ការបណ្តាក់ទុនរួមគ្នារវាងចិន និងកម្ពុជាបានជួយផ្លាស់ប្តូរជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង
Clinic narith

ការបណ្តាក់ទុនរួមគ្នារវាងសហគ្រាសចិន និងកម្ពុជាដែលបានបើកដំណើរការកាលពី១៥ ឆ្នាំមុន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។71e40801946a758b5ec25903276459a3-60

សម្រាប់ប្រជាជនជាច្រើននៅក្នុងប្រទេសកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) គឺជាកន្លែងដ៏អស្ចារ្យមួយ ពីព្រោះកាលពីមុន តំបន់នេះគ្មានអ្វីក្រៅពីវាលរហោស្ថានដ៏ធំល្វឹងល្វើយនោះទេ។ឥឡូវនេះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំហំ ១១.១៣គីឡូម៉ែត្រការ៉េ ដែលមានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺជាសួនឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដោយមានរោងចក្រចំនួន១៧៥មកពីជុំវិញពិភពលោក។

បង្កើតឡើងដោយក្រុមហ៊ុនឯកជនរបស់កម្ពុជា និងចិន តំបន់នេះត្រូវបានចាត់ទុកថាជាគម្រោងកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដ៏សំខាន់រវាងប្រជាជាតិទាំងពីរ។

ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការ ទំហំនាំចូល និងនាំចេញរបស់តំបន់នេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានកើនឡើងពី១៣៩លានដុល្លារក្នុងឆ្នាំ២០១៣ ដល់ជិត ២.៥ ពាន់លានដុល្លារកាលពីឆ្នាំមុន។

Xiao Jianxin ជំនួយការអ្នកគ្រប់គ្រងម៉ាកយីហោ Hodo Group ដែលជាក្រុមហ៊ុនវាយនភណ្ឌ និងកាត់ដេរឈានមុខគេរបស់ចិនដែលមានមូលដ្ឋាននៅទីក្រុង Wuxi ខេត្ត Jiangsu និងអ្នកវិនិយោគសំខាន់នៅក្នុងតំបន់នោះ ស្ថិតក្នុងចំណោមអ្នកដែលបានឃើញពីការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចាប់តាំងពីវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨។

លោកបានលើកឡើងដូច្នេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចចុងក្រោយរបស់គាត់ទៅកាន់តំបន់នេះកាលពីពាក់កណ្តាលខែឧសភា ដោយលោកបានបន្ថែមថា “កន្លែងនេះត្រូវបានសាងសង់ឡើងពីចំនុចសូន្យ” ។

លោកបានបន្តថា “ក្រៅពីភូមិនេសាទក្បែរនោះ មានអ្នកស្រុកពីរបីរយនាក់រស់នៅក្នុងខ្ទម ដោយតំបន់នេះមិនមានអ្វីទាំងអស់រួមទាំង អគ្គិសនី ទឹកប្រើប្រាស់ និងផ្លូវថ្នល់”។

លោកបាននិយាយទៀតថា ការផ្លាស់ប្តូរនេះបានកើតឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍតំបន់នោះ។

ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ តំបន់នេះត្រូវបានផ្លាស់ប្តូរទៅជាសួនឧស្សាហកម្មទំនើប ខណៈដែលភូមិបិតត្រាំងជាភូមិនេសាទត្រូវបានអភិវឌ្ឍទៅជាទីក្រុងដ៏អ៊ូអរ បំពាក់ដោយគ្រឿងបរិក្ខារយ៉ពេញលេញ រួមទាំងស្ថានីយ៍ប្រេងឥន្ធនៈ ហាងលក់ទូរស័ព្ទ ហាងកាត់សក់ ផ្សារ និងភោជនីយដ្ឋានជាច្រើនទៀត។

លោកបានបន្ថែមថា រាល់ពេលដែលគាត់ទៅលេងតំបន់នោះ គាត់ឃើញអគារថ្មីៗ មជ្ឈមណ្ឌលសេវាកម្មច្រកចេញចូលតែមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងឆ្នាំ ២០១៥ រោងចក្រថាមពលនៅឆ្នាំ ២០១៧ និងសាកលវិទ្យាល័យនៅឆ្នាំ២០១៩ រួមទាំងផ្លូវហាយវេប្រវែង១៨៩ គីឡូម៉ែត្រដែលតភ្ជាប់ទីក្រុងភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​សាងសង់រួចរាល់កាល​ពី​ឆ្នាំ​មុន។

ផ្លូវ​ហាយវេ​ដែល​បាន​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​កាលពី​ខែ​តុលា​ត្រូវ​បាន​​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន។ វាកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ។

លោកបានលើកឡើងទៀតថា ” តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមើលទៅមិនខុសពីសួនឧស្សាហកម្មទំនើបណាមួយនៅក្នុងប្រទេសចិនទេ។ ប្រសិនបើមានភាពខុសគ្នានោះគឺ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថ្មីជាង ឬធំជាង។

លោក Cao Jianjiang អ្នកគ្រប់គ្រងទូទៅនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលមើលការខុសត្រូវលើការអភិវឌ្ឍក្នុងតំបន់បាននិយាយថា អគារផ្សេងៗត្រូវបានកែលម្អឥតឈប់ឈរ ហើយមានបន្ថែមនូវបរិក្ខារថ្មី ដើម្បីទាក់ទាញអាជីវកម្មអន្តរជាតិបន្ថែមទៀត។

បន្ថែមពីលើការជួយដល់ក្រុមហ៊ុនដែលមានទីតាំងនៅក្នុងតំបន់នោះ តំបន់នេះបានយកចិត្តទុកដាក់ជាពិសេសទៅលើការបំពេញតម្រូវការរបស់កម្មករ។

លោក Cao បាននិយាយថា ជាច្រើនឆ្នាំកន្លងមកនេះ សួនឧស្សាហកម្មបានបង្កើតគ្លីនិកសុខភាព មជ្ឈមណ្ឌលប្រឹក្សាច្បាប់ និងស្ថាប័នអប់រំចំនួនពីរ គឺវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ព្រះសីហនុ និងវិទ្យាស្ថានពាណិជ្ជកម្ម និងបច្ចេកវិទ្យាខេត្តព្រះសីហនុ។