ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៣នេះ ជាជាខួប១៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌ ពិភពលោក ។ ព្រឹត្តិការណ៍ ដែល កើតឡើង កាលពី ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៨ ត្រូវបាន ចាត់ទុកជា ព្រឹត្តិការណ៍ ប្រវត្តិ សាស្ត្រ ថ្មី មួយ បើ គិត ចាប់តាំងពី កម្ពុជា ទទួលបាន ប្រាសាទ ដ៏ ពិសិដ្ឋ មួយ នេះ ក្រោយ ឈ្នះក្តី លើ ប្រទេស ថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៦២ ។
ព្រះវិហារ ប្រាសាទ ដ៏ ពិសិដ្ឋ របស់ កម្ពុជា ដែល ស្ថិតនៅលើ ភ្នំ ដងរែក ត្រូវបាន ចុះបញ្ជី ជា សម្បត្តិ បេតិកភណ្ឌ ពិភពលោក នាកិច្ចប្រជុំទី ៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការ យូណេស្កូ កាលពី ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០០៨ នៅ ទីក្រុង កេ បិ ច ប្រទេស កាណាដា ៕