Alynana Media Cambodia
Icon Collap
clinic narit

ជំនន់ទឹកភ្លៀងរដូវម៉ូសុងបានឆក់យកអាយុជីវិតមនុស្សយ៉ាងតិច១៥នាក់នៅប្រទេសឥណ្ឌា

Media LNN | Jul 10, 2023
ជំនន់ទឹកភ្លៀងរដូវម៉ូសុងបានឆក់យកអាយុជីវិតមនុស្សយ៉ាងតិច១៥នាក់នៅប្រទេសឥណ្ឌា
Clinic narith

ឥណ្ឌា៖ ដោយយោងតាមសេចក្តីរាយការណ៍និងក្រុមមន្រ្តីឥណ្ឌានានាបានលើកឡើងថា យ៉ាងហោចណាស់មានមនុស្សចំនួន១៥នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដីដែលបង្កមកពីរដូវភ្លៀងម៉ូសុងនៅក្នុងតំបន់ភាគខាងជើងប្រទេសឥណ្ឌា ខណៈដែលទីក្រុងញូវដេល្លីឯណេះវិញក៏ទទួលរងនូវទឹកភ្លៀងធ្លាក់ជោគជំាខ្លំាងមិនធ្លាប់កើតមានឡើងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ផ្លូវថ្នល់ជាច្រើនកន្លែងនៅក្នុងទីក្រុងញូវដេល្លីរងការលិចលង់ដែលរយៈកម្ពស់ទឹកភ្លៀងបានកើនឡើងដល់ទៅ១៥៣សង់ទីម៉ែត្រឯណោះ ដែលចេញពីកំហាប់កំណកអាកាសខ្ពស់បំផុតក្នុងពេលត្រឹមតែមួយថ្ងៃ បើប្រៀបកាលពី៤០ឆ្នំាមុន។
សាលារៀនជាច្រើនទីតំាង ត្រូវអាជ្ញាធរក្រុងញូវដេល្លីប្រកាសឱ្យបិទទ្វារភ្លាមៗនៅព្រឹកថ្ងៃចន្ទនេះដែរ ស្របពេលដែលអាជ្ញាធរថ្នាក់រដ្ឋចំនួន៦បានប្រកាសអំពីគ្រោះហានិភ័យចេញពីជំនន់ទឹកភ្លៀងក្នុងរយៈពេល២៤បន្តទៀត។
ដោយឡែកទីភ្នាក់ងារសារព័ត៌មានបារំាង(AFP)វិញបានរាយការណ៍បន្ថែមដែរថា សូម្បីតែរដ្ឋខ្លះនៅក្នុងតំបន់ខ្ពស់ៗ ក៏ទទួលរងនូវផលអវិជ្ជមានចេញពីជំនន់ទឹកភ្លៀងនេះដែរ ដូចជានៅក្នុងរដ្ឋហ៊ីម៉ាចាល ប្រទេស(Himachal Pradesh)តែមួយមានមនុស្សស្លាប់កើនឡើងដល់ទៅ៦នាក់ បង្កឱ្យរអិលបាក់ដីខូចខាតផ្លូវថ្នល់ប្រមាណជា៧០០ខ្សែ។
ផ្នែកទទួលបន្ទុកឧតុនិយមថ្នាក់ជាតិប្រទេសឥណ្ឌា បានធ្វើការព្យាករបន្ថែមទៀតថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ អាចនឹងមានភ្លៀងបង្អុរចុះបន្ថែមទៀតនៅក្នុងតំបន់ភាគខាងជើងប្រទេស ស្របពេលដែលសប្តាហ៍ទី១នៃខែកក្កដា ទឹកភ្លៀងបានធ្លាក់ចុះលើសដល់ទៅជាង២%នៃរបាយទឹកភ្លៀងប្រចំាឆ្នំា។
ជាធម្មតា នៅក្នុងរដូវម៉ូសុងប្រចំាតំបន់អាស៊ីភាគខាងត្បូងតែងតែទទួលរងនូវទឹកភ្លៀងប្រមាណចាប់ពី៧០ទៅ៨០%នៃទឹកភ្លៀងដែលបានបង្អុរចុះមក ប្រចំាឆ្នំា។
ទោះបីជាបែបណាក៏ដោយចុះ ក្រុមអ្នកវិទ្យាសាស្រ្តបានលើកឡើងថា ការប្រែប្រួលរបបទឹកភ្លៀងនៅក្នុងរដូវម៉ូសុងអាចបណ្តាលមកពីការប្រែប្រួលបរិយាកាសដែលធ្វើឱ្យកាន់តែមានទឹកភ្លៀងបង្អុរចុះច្រើនបែបនេះ៕
ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ AFP