Alynana Media Cambodia
Icon Collap
clinic narit

​​​រយៈ​ពេ​ល​ ៦​​ខែ​ ​ដើ​ម​ឆ្នាំ​២​០២​៣នេះ ការ​នាំ​ចេ​ញ​ស្វា​យ​ចន្ទី មាន​កា​រ​ថយ​ចុះ​ជាង​ ​១​២​ភាគ​រ​យ​

Media LNN | Jul 10, 2023
​​​រយៈ​ពេ​ល​ ៦​​ខែ​ ​ដើ​ម​ឆ្នាំ​២​០២​៣នេះ ការ​នាំ​ចេ​ញ​ស្វា​យ​ចន្ទី មាន​កា​រ​ថយ​ចុះ​ជាង​ ​១​២​ភាគ​រ​យ​
Clinic narith

(ភ្នំពេញ)៖ កញ្ញា​ ​អ៊ឹម រចនា អ្ន​ក​នាំ​ពា​ក្យ​​​​ក្រ​សួ​ង​កសិ​​កម្ម​ ​រុក្ខា​ប្រ​មា​ញ់ ​និ​ងនេ​សា​ទ ​បាន​ឱ្យដឹ​ង​ថា​ ចា​ប់​ពី​ខែម​ក​​រា ​ដ​ល់មិ​ថុ​នា​ ​ឆ្នាំ​២​០២​៣​ ​នេះ ​កា​រ​នាំចេ​ញ​គ្រា​ប់​ស្វា​យ​ច​ន្ទី​ទៅ​ក្រៅ​ប្រ​ទេ​ស​ ​សម្រេ​ច​បា​ន​ក្នុ​ងប​រិ​មាណ​ ​ជា​ង​ ៣​៦​៣ ​១​៧៣​តោ​ន​ ​ដែ​ល​អ​ត្រានេះ​ ​​មាន​​​កា​រ​​​ថ​យចុះ​១​២​,​៦​៧​ភា​គ​រ​យ​ ​បើ​ធៀ​បនឹ​ង​រ​យៈ​ពេលដូ​ចគ្នា​ ​ក្នុ​ងឆ្នាំ​២​០​២២​។​

កញ្ញា​ ​អ៊ឹម រចនា បាន​លើកឡើ​ង​ថា​ ​ចំពោះការ​នាំចេញ​គ្រាប់​ស្វា​យចន្ទី​ថយចុះ​ ​ក្នុ​ង​ឆមាស​ទី​១ ​ឆ្នាំនេះ ​ដោយសារ​ស្ថា​ន​​ភាព​មិ​ន​ច្បាស់​លា​ស់ខា​ង​ទីផ្សា​រ​ ​និ​ងប​ញ្ហាប​ម្រែ​ប​ម្រួ​លអា​កា​ស​ធា​តុ​នាំ​ឱ្យប៉ះ​ពា​ល់ដ​ល់​ទិន្ន​ផ​ល​ ខណៈ​កា​រ​នាំ​ចេ​ញនៅក្នុ​ង​ខែ​មិថុនា​ សម្រេច​បា​ន​​ក្នុងបរិ​មាណ​ជា​ង​ ២​៨​ ​១៩០​តោ​ន​។​

​ក​ញ្ញា ​​អ៊ឹម​ ​រ​ចនា​ ​ប​ន្ថែម​ថា​ ៖​ ​«​មូ​ល​ហេតុ​នៃ​កា​រ​​ថ​យ​ចុះនេះ​ ក៏​​ប​ណ្តា​លម​ក​​ពី​​ក​ត្តា​ ១ទៀ​តដែ​រ​ គឺប​ញ្ហាគុ​ណ​ភា​ពនៃ​ដំ​​ណាំ ​ហើ​យ​កា​រនាំ​ចេ​ញ​ដោយ​គ្មា​ន​កា​រ​ស្នើ​សុំ​វិ​ញ្ញាប​ន​ប​ត្រ​ភូត​គា​ម​អ​នា​ម័យ​ ​(ការនាំ​ចេញ​ក្រៅ​ផ្លូ​វការ) តាម​ច្រក​​របៀង​ទៅកា​​​ន់ប្រទេ​សវៀ​ត​ណា​ម​និ​ងប្រ​ទេ​ស​ថៃ​ ​មួយចំ​នួន​​​ទៀ​ត​​មិ​ន​មា​ន​ការ​ក​ត់​ត្រា​»​។​

​បើ​តា​មលោ​ក​ ​អួន​ ស៊ី​ឡុ​ត​ ​ប្រធា​ន​សមា​គ​ម​ស្វា​យច​ន្ទី​ក​ម្ពុ​ជា​ (​ស​ស​ក​) ​បា​ន​ប្រា​ប់​ឱ្យ​ដឹ​ង​នៅថ្ងៃទី​៩ ខែកក្កដា​​ថា ក​ត្តា​ដែល​ធ្វើ​ឱ្យមាន​ការ​ធ្លា​ក់​ចុះ​ ដោ​យ​សារ​​​ក​សិក​រ​កា​ប់​ស្វា​យ​ច​ន្ទី​ចោ​ល​អស់​ប្រ​មា​ណ ១០​ម៉ឺ​នហិ​ក​តា ​ក្នុ​ងរ​យៈ​ពេល២​ឆ្នាំ​ចុង​ក្រោ​យនេះ​។​

​លោក​​ប​ន្ថែ​ម​ថា ​ប​ច្ចុ​ប្បន្ន​ភា​ព​ផ្ទៃដី​ក្រៅ​ផ្លូវ​កា​រ​ ​ប្រមូ​ល​ដោ​យ​ ស​ស​ក​ ស​រុ​ប​ផ្ទៃ​ដីដាំ​ដុះ​ស្វា​យច​ន្ទី​ទូ​ទាំង​ប្រ​ទេស​មា​ន​ចំ​​នួ​​​ន​ ៤​៩​៣​ ​០​៨​៧ ​ហិ​ក​តា​ ​ប៉ុន្តែ ​ស​ស​ក​ ​ប៉ា​ន់ប្រ​មា​ណ​ថា​ មា​នចំ​នួន​រ​ហូ​តដ​ល់​ ៧០០ ០០០ហិកតា។ ដោ​យ​ឡែក​ផ្ទៃដី​ស្វា​យ​ច​ន្ទីក្រៅ​តំប​ន់​ ស​មាគ​ម​ស្វាយ​ច​ន្ទី​កម្ពុ​ជា​ ​ដែល​ថ​ត​ដោ​យ​ក្រុ​ម​ហ៊ុន AGRITEKK TECHNOLOGIES មាន​ចំនួ​ន​១​៣០ ៣​៨៣ហិកតា​។​

 

​លោក ​អួន​ ស៊ី​ឡុ​ត​ ​បា​ន​បញ្ជា​ក់​ទៀ​ត​ថា៖ ​«​ម្យ៉ា​ងវិ​ញ​ទៀ​ត ​កសិក​រ​មាន​ធ​នធា​ន​ហាលគ្រា​ប់​ទុក​លក់​នៅ​ពេ​លគ្រាប់​ឆៅ​ឡើងថ្លៃ​ចន្លោះ​ពី​​​ខែសី​ហា​ និ​ងខែ​តុលា ទើបគា​ត់ស​ម្រេ​ចចិ​ត្ត​ល​ក់ ​ខ​ណៈដែលក​សិក​រ​ខ្លះទៀ​ត​ មា​នត​ម្រូវ​កា​រល​ក់ភ្លា​ម​ៗ​ ព្រោះ​​​ត្រូវការ​ទូទា​ត់​ជា​មួ​យខា​ង​ធ​នាគា​រ​ ​ឬគ្រឹះ​ស្ថា​ន​ហិរ​ញ្ញ​វ​ត្ថុ​ជាដើ​ម​»​។

​លោក​ប​ន្ថែ​ម​ថា​ ក្នុ​ង​ឆ្នាំ២​០​២២ក​ន្ល​ងទៅ​ ​ទំ​ហំ​ទឹក​ប្រា​​ក់​ដែ​ល​បា​នចា​ក់​បញ្ចូ​ល​ទៅ​ក្នុង​សេដ្ឋ​កិ​ច្ចជា​តិ​ ​តាម​រយៈ​កា​រ​នាំ​ចេ​ញផ​លិ​​តផ​ល​ស្វា​យច​ន្ទី​ មា​នប្រ​មា​ណ១​ ០​៧​៧​លានដុល្លា​រ​ ដែ​ល​ជា​ចំនួ​ន​ដ៏​ច្រើ​ន​មួយ ​ប​ន្ទា​ប់ពី​ស្រូ​វ​អ​ង្ករ​ ដែ​ល​នេះ ប​​ង្ហា​ញ​ថា ​កា​រ​អភិ​វ​ឌ្ឍ​​វិ​ស័យ​ស្វា​យច​ន្ទី ​ពិត​ជា​មាន​សា​រៈសំ​ខា​ន់ណា​ស់​ ​ស​ម្រា​ប់កំ​ណើ​នសេ​ដ្ឋ​កិច្ច​ជា​តិ​។​

​លោ​ក​ប្រាប់​ថា​៖​ «ដូ​ច្នេះ​ហើយ​ ​ទើ​ប​សស​ក​ ​បា​ន​ខិត​ខំស្វះ​ស្វែ​ងរ​​កកិ​ច្ច​សហ​កា​រ ពី​ដៃ​គូ​ពា​ក់​ព័​ន្ធនា​នា​ ជា​ពិសេ​ស​ផ្នែ​កហិ​រញ្ញ​ប្ប​ទា​ន​ ​ដើម្បី​ជំ​រុ​ញកា​រ​នាំ​ចេ​ញ​ស្វា​យ​ច​ន្ទី​នេះ។ ​កាល​ពី​ខែមិ​ថុ​នា ​ឆ្នាំ២​០​២៣​ ​យើង​បា​ន​សហ​កា​រ​ជា​មួ​យ​ធ​នាគា​រ​ ​SME ដើម្បី​ជំរុ​ញ​ល​ទ្ធ​ភា​ពទ​ទួ​លបា​ន​ហិ​រ​ញ្ញប្ប​ទា​នស​ម្រា​ប់​ស​ហគ្រា​ស​ធុន​តូ​ច​ និ​ង​ម​ធ្យ​ម​ ​ដែល​ជាស​មា​ជិក​នៃស​មា​គម​​ស្វា​យច​ន្ទី​កម្ពុ​ជា​ ក្នុ​ង​កា​រទ​ទួ​ល​បាន​អ​ត្រា​ការ​ប្រា​ក់​ទាប​ជា​ង​មុ​ន​»។​ ​

​លោក​ ​អួន​ ស៊ី​ឡុ​ត​ បា​ន​ប​ន្ថែម​​​ថា​ កិ​ច្ច​ស​ហប្រ​តិប​តិ្ត​ការ​នេះ​ ​​ជា​គោ​ល​ដៅ​យុទ្ធ​សា​ស្រ្តដែ​ល​ធ​នា​គារ​បា​នកំ​ណ​ត់ ​​ដើម្បី​គាំ​ទ្រ​​​ដ​ល់​ការ​រី​ក​ច​ម្រើន​នៃ​វិស័​យ​ស្វា​យច​ន្ទី​នៅ​ក្នុ​ងប្រ​ទេ​សក​ម្ពុ​ជា។​ ​

​លោកបញ្ជាក់ថា៖ «យើ​ង​ជឿជា​ក់​យ៉ាង​មុ​ត​មាំ​​ថា​ ​ការ​ចុះ​អ​នុស្ស​រណៈ​នៃ​កា​រ​​យោគ​យ​ល់​​គ្នានេះ​​ ​គឺជា​ផ្នែ​​កមួ​យ​ក្នុ​ង​​ការ​ដោះ​​ស្រា​យ​ប​ញ្ហា​ប្រ​ឈម​ក្នុង​ខ្សែ​​​ច​ង្វា​ក់​ផ​លិត​​ក​ម្ម​​​ស្វា​យ​ច​ន្ទី​ ​ក៏​ដូច​ជា​ជួ​យលើ​កក​ម្ព​ស់វិ​ស័​យឧ​ស្សា​ហ​កម្ម​កែច្នៃ​ស្វា​យច​ន្ទី​នៅ​ក​ម្ពុជា​ ​ឱ្យកា​ន់តែ​ប្រ​សើ​រ​ឡើ​​​ង​​ថែម​មួ​យ​ក​ម្រិ​ត​ទៀ​ត»​។​ ​

​បើតា​ម​លោក​ ​អួ​ន ​ស៊ី​ឡុត​ ​ប្រ​សិ​នបើ​រាជ​រដ្ឋា​ភិ​បា​លច​​ង់ជំ​​រុញ​ឱ្យ​វិ​ស័​យ​ស្វា​​យច​ន្ទី​ដើរ​បា​ន​កា​ន់​តែលឿន ​រាជរដ្ឋា​ភិ​បា​ល​​ត្រូ​វលើ​ក​ទឹ​ក​ចិត្ត​វិ​និ​យោគិ​ន​ក្នុ​ងស្រុ​ក​ ​ដែល​មា​នទុ​ន​ច្រើ​ន​ ធ្វើកា​រវិ​និ​យោគ​លើ​​កា​រ​កែច្នៃ​ដើ​ម្បីនាំ​ចេ​ញ​ ជាជា​ង​រង់​ចាំ​វិ​និ​យោ​គិ​ន​បរ​ទេស​។​

​លោ​ក ​អួ​ន ​ស៊ី​ឡុ​ត ​បា​នថ្លែងទៀត​​ថា ចំពោះ​គោ​ល​នយោ​បា​យស្វា​​យច​ន្ទី​វិញ​ ប​ច្ចុ​ប្បន្ន​នេះ​ កំ​ពុ​ង​តែ​មាន​កា​រ​អ​នុ​វ​ត្ត​យ៉ា​ង​សស្រោក​ស​ស្រាំ​ហើ​យ ​តា​ម​រយៈ​ធ​នា​គា​រ​រ​ដ្ឋចំ​នួ​ន​​២ គឺ​ធនា​​គា​រអ​ភិវ​​ឌ្ឍ​ន៍ជ​ន​ប​ទ​ ​និង​ក​សិ​ក​ម្ម​ ​និង​ធនា​គារ​អ​ភិវ​ឌ្ឍ​ន៍​សហ​គ្រា​ស​ធុន​តូ​ច​ ​និ​ង​ម​ធ្យ​ម ​ដោ​យ​ធនា​គា​រ​ទាំ​ង២​នេះ​ បា​ន​ជួ​យដ​ល់​ស​ហគ្រា​ស​ធុ​នតូ​ច ​និ​ង​មធ្យ​ម​ ​ខ​ណៈ​ដែល​ស​មា​គ​មមា​ន​សមា​ជិ​ក​ចំ​នួ​ន​២​៧​ស​ហ​គ្រាស​តូ​ច​ៗ​ ។

​លោក​ថា​ ៖​ ​«យើ​ង​កំ​ពុ​ងតែ​អ​នុ​វត្ត​គោ​ល​ន​យោ​បាយ​នេះជា​មួ​យ​ក្រ​​សួង​ក​សិ​កម្ម​ ​ដោយ​យើ​ងស​ង្កេ​តឃើ​ញថា​ ក្រ​សួ​ងបា​ន​ខិ​តខំ​ប្រឹ​ង​ប្រែ​ងខ្នះ​ខ្នែ​ង​ណាស់​លើ​កា​រងា​រ​នេះ ​ស​ម្រាប់​ជួ​យ​ជ្រោម​ជ្រែ​ងឱ្យ​គោ​ល​នយោ​បា​យ​នេះដើ​រ​ទៅ​មុ​ខ។​ ​ក្រសួ​ង​បាន​ជួយ​ស​ម្រ​ប​សម្រួ​ល​ស​ព្វ​បែ​បយ៉ា​ង​លើកា​រ​ងារ​នេះ​ ​បើគ្មា​ន​ក្រ​សួ​ងទេ​ ​យើ​ង​ក៏​ពិបា​ក​ធ្វើ​កា​រងារ​នេះដែ​រ​»​៕