សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថា កម្ពុជារកចំណូលបាន ៨៨,៩ លានដុល្លារពីការនាំចេញអង្ករចំនួន ១៣៨,៣៦៤ តោនទៅកាន់ប្រទេសចិនក្នុងឆមាសទី១ ឆ្នាំ ២០២៣។
នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្មីៗរបស់ CRF បានបង្ហាញទៀតថា ប្រទេសចិននៅតែជាអ្នកទិញអង្ករកំពូលរបស់កម្ពុជា ដែលមានចំនួន ៤២% នៃបរិមាណនាំចេញអង្ករសរុបរបស់កម្ពុជានៅចន្លោះខែមករា និងខែមិថុនា។លោក ចាន់ សុខឃាង ប្រធាន CRF បាននិយាយថា ប្រទេសចិនគឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់អង្ករ ដោយលោកបានកត់សម្គាល់ថា សហព័ន្ធនឹងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីធានាថាការលក់អង្ករប្រចាំឆ្នាំទៅកាន់ប្រទេសចិនសម្រេចបានចំនួន ៤០០,០០០ តោនក្នុងមួយឆ្នាំៗ។
សេចក្តីប្រកាសព័ត៌មានបានអោយដឹងទៀតថា កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៣២៩,៦៣៣ តោនទៅកាន់បណ្តាប្រទេស និងតំបន់ចំនួន៥២ ក្នុងរយៈពេល៦ខែដំបូង ដោយទទួលបានប្រាក់ចំណូលចំនួន ២២៩ លានដុល្លារ។
ប្រភេទអង្ករដែលនាំចេញរួមមាន អង្ករក្រអូប អង្ករសែនក្រអូប អង្ករសគ្រាប់វែង អង្ករសំរូប អង្ករចំហុយ និងអង្ករសរីរាង្គ។