Alynana Media Cambodia
Icon Collap
clinic narit

ការនាំចេញគ្រាប់ពោតក្រហមរបស់កម្ពុជា មានការថយចុះជាង ៧៨ ភាគរយ នៅឆមាសទី១ ឆ្នាំ២០២៣នេះ

Media LNN | Jul 11, 2023
ការនាំចេញគ្រាប់ពោតក្រហមរបស់កម្ពុជា មានការថយចុះជាង ៧៨ ភាគរយ នៅឆមាសទី១ ឆ្នាំ២០២៣នេះ
Clinic narith

មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញគ្រាប់ពោតក្រហម របស់កម្ពុជាទៅក្រៅប្រទេសនៅឆមាសទី១ ឆ្នាំ២០២៣នេះ សម្រេចបានក្នុងបរិមាណជាង ១៨ ០៥៣ តោន ថយចុះ ៧៨,៧៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនាចុងសប្តាហ៍មុនថា ផលិតកម្មដំណាំមួយចំនួនមានការថយចុះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុនាំឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពនៃដំណាំ។ ម្យ៉ាងវិញទៀត ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការ) តាមច្រករបៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃមួយចំនួន មិនមានការកត់ត្រា។

បើតាមម្ចាស់សៃឡូនានា ដែលប្រមូលទិញគ្រាប់ពោតក្រហម នៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ថាការប្រមូលទិញពោតពីកសិករនៅក្នុងខេត្តទាំងពីរនេះទើបតែចាប់ផ្តើមប៉ុន្មានថ្ងៃនេះទេ ពោល គឺនៅដើមខែកក្កដានេះ។