Alynana Media Cambodia
Icon Collap
clinic narit

ចាប់ពីពេលនេះប្រជាជនខ្មែរអាចចាយប្រាក់រៀលខ្មែរយើងនៅទូទាំងពិភពលលោក

Media LNN | Jul 12, 2023
ចាប់ពីពេលនេះប្រជាជនខ្មែរអាចចាយប្រាក់រៀលខ្មែរយើងនៅទូទាំងពិភពលលោក
Clinic narith

នៅឆ្នាំ២០២៣នេះធនាគារជាតិនៃកម្ពុជាបានសហការជាមួយធនាគារកណ្ដាលរបស់ថៃដោយអនុញ្ញាតឲ្យពលរដ្ឋខ្មែរយើងអាចចាយប្រាក់រៀលតាមទូរស័ព្ទនៅទីដីថៃតាមរយៈការស្គែនQR Code ហើយធនាគារជាតិនៃកម្ពុជាក៏បាននិងកំពុងពង្រីកការទូទាត់ឆ្លងព្រំដែនជាប្រាក់រៀលជាមួយប្រទេសផ្សេងៗជាច្រើនទៀតលើពិភពលោក។ដោយឡែកបើយោងតាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថាធនាគារជាតិបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន UnionPay International របស់ចិនក្នុងការប្រតិបត្តិការឲ្យមានការទូទាត់ឆ្លងប្រទេស។ចំពោះអនុស្សរណៈ​នៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងផ្ដល់នូវលក្ខខណ្ឌជាក់លាក់សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ឆ្លងប្រទេសរវាង KHQR នៃប្រព័ន្ធបាគងជាមួយនឹងបណ្ដាញQR Code របស់ក្រុមហ៊ុន UnionPay International។

តាមរយៈMoU នេះផងដែរនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប័ណ្ណទូទៅ UnionPay International (UPI) ដែលមកទស្សនាប្រទេសកម្ពុជា នឹងអាចប្រើប្រាស់សេវាទូទាត់របស់ UnionPay ដើម្បីស្កេន KHQR Code ដែលមានភ្ជាប់ជាមួយគណនីធនាគារ ជាប្រាក់រៀលក្នុងស្រុក សម្រាប់ធ្វើការទូទាត់នានា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

Na1

អ្វីដែលកាន់តែពិសេសនោះគឺប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគង និងមានគណនីធនាគារជាប្រាក់រៀល ក៏អាចធ្វើការស្កេន QR Code របស់ពាណិជ្ជករ UnionPay នៅក្នុងប្រទេសចិន និងទូទាំងពិភពលោកផងដែរ ហើយការធ្វើបែបនេះនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញវិស័យទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្មកាន់តែមានភាពងាយស្រួល និងតម្លៃសមរម្យ។

Na

 គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២២កន្លងទៅការទូទាត់លុយតាមប្រព័ន្ធអេឡិចត្រូនិចនៅទីផ្សារកម្ពុជាជិត១ពាន់ដងនៃផលិតផលក្នុងស្រុកសរុបខណៈផលិតផលក្នុងស្រុកសរុបមានទំហំខ្ទង់៣០ពាន់លានដុល្លារ ដូច្នេះទំហំទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជាមានប្រមាណជា៣០ពាន់ពាន់លានដុល្លារ។

បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ២០២២បានបង្ហាញ ប្រព័ន្ធទូទាត់ KHQR កូដគឺជាផ្នែកមួយដែលជំរុញដល់ការទូទាត់តាមបែបឌីជីថល ហើយទូទាត់ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ដោយកាត់បន្ថយចំណាយថ្លៃប្រតិបត្តិការនិងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។

នៅក្នុងរបាយការណ៍ដដែលនេះបានឲ្យដឹងទៀតថាការប្រតិបត្តិការតាមប្រព័ន្ធបាគងដែលប្រព័ន្ធទូទាត់ឆ្លងធនាគារនិងទូទាត់តាមទូរស័ព្ទដៃមានចំនួន២៦.១លានប្រតិបត្តិការ ហើយទំហំទូទាត់ប្រាក់រៀលចំនួន១២.៨ទ្រីលានរៀលនិងទំហំទូទាត់ជាប្រាក់ដុល្លារចំនួន១២.២ពាន់លានដុល្លារ៕