Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនសេវាកម្ម និងក្រុមហ៊ុនសំណង់នៅជប៉ុនក្ស័យធនច្រើនជាងគេ ដោយសារកូវីដ

Media LNN | Jul 12, 2023
ក្រុមហ៊ុនសេវាកម្ម និងក្រុមហ៊ុនសំណង់នៅជប៉ុនក្ស័យធនច្រើនជាងគេ ដោយសារកូវីដ
Clinic narith

ក្រុមហ៊ុនស្រាវជ្រាវឥណទានបានបង្ហាញកាលពីថ្ងៃចន្ទថា ចំនួនក្ស័យធនរបស់ក្រុមហ៊ុនសាជីវកម្មនៅប្រទេសជប៉ុនអំឡុង៦ខែដំបូងនៃឆ្នាំ២០២៣នេះ បានកើនឡើងជាង៣២% បើធៀបទៅនឹងឆ្នាំមុន ដោយឡើងដល់កម្រិតខ្ពស់រហូតជាង ៤ ពាន់ករណី។ ស្ថានភាពនេះមិនធ្លាប់មានទាល់តែសោះក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ខណៈដែលអាជីវកម្មមួយចំនួនបានបង្កើនបំណុលថែមទៀត ដើម្បីបន្តប្រតិបត្តិការរបស់ពួកគេពេលមានជំងឺកូវីដ។ នេះបើតាមការចេញផ្សាយរបស់ព័ត៌មានក្យូដូ។ក្រុមហ៊ុនស្រាវជ្រាវ Tokyo Shoko Research បាននិយាយថា ការកើនឡើងនៃករណីក្ស័យធនពាក់ព័ន្ធនឹងបំណុលលើសពី៧ម៉ឺនដុល្លារ បានកើតឡើងនៅពេលដែលក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមសងប្រាក់កម្ចីគ្មានការប្រាក់និងគ្មានការដាក់ទ្រព្យធានា ដែលធនាគារបានបន្តផ្ដល់កម្ចីនៅក្រោមកម្មវិធីរបស់រដ្ឋាភិបាលដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ។

ក្រុមហ៊ុនស្រាវជ្រាវនេះបាននិយាយថា ការកើនឡើងនូវតម្លៃសម្ភារៈ និងកម្លាំងពលកម្ម ក៏បានប៉ះពាល់ដល់អាជីវកម្មដែលបានក្ស័យធនផងដែរ។

ក្រុមហ៊ុនស្រាវជ្រាវដដែលបានបន្ថែមថា សរុបមក មាន ៣២២ ករណី ពាក់ព័ន្ធនឹងក្រុមហ៊ុនមួយចំនួនដែលផ្តល់មូលនិធិដោយកម្មវិធីសង្គ្រោះបន្ទាន់ ដែលជាការកើនឡើងជិតទ្វេដងបើធៀបនឹងឆ្នាំមុន។ ការក្ស័យធនអាជីវកម្មដែលបណ្តាលមកពីកំណើនតម្លៃទំនិញ បានកើនឡើងជាង ៣ ដង ដោយឡើងដល់ ៣០០ ករណី។ក្រុមហ៊ុននេះបន្ថែមទៀតថា ចំនួននៃការក្ស័យធនរបស់ក្រុមហ៊ុនផ្សេងៗអាចកើនឡើងបន្ថែមទៀតជាពិសេសក្នុងចំណោមក្រុមហ៊ុនដែលយឺតយ៉ាវក្នុងការស្ថារឡើងវិញពីការផ្ទុះឡើងនៃជំងឺកូវីដ១៩។

បំណុលសរុបដែលបន្សល់ទុកដោយក្រុមហ៊ុនក្ស័យធនទាំងនេះ បានធ្លាក់ចុះជាង ៤៥% មកនៅត្រឹមជាង៦ពាន់លានដុល្លារក្នុងរយៈពេល៦ខែមកនេះ បន្ទាប់ពីវាបានកើនឡើងកាលពីឆ្នាំមុនដោយសារតែបំណុលដ៏ធំធេងមិនធម្មតារបស់ដោយក្រុមហ៊ុន Marelli Holdings ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តដ៏ធំមួយ។

ក្រុមហ៊ុនដ៏ធំមួយនេះបានដាក់ពាក្យសុំការការពារទៅតុលាការកាលពីខែមិថុនាឆ្នាំមុន ក្រោមច្បាប់ស្ដីពីការស្តារនីតិសម្បទារបស់ប្រទេសជប៉ុន ដោយមានបំណុលសរុបចំនួនជាង ៨ ពាន់លានដុល្លារ។

ក្រុមហ៊ុនស្រាវជ្រាវ Tokyo Shoko Research បាននិយាយថា ប្រភេទឧស្សាហកម្មទាំង ១០ ដែលក្រុមហ៊ុនបានធ្វើការស្ទង់មតិ បានមើលឃើញមានករណីក្ស័យធនកើនឡើងជាលើកដំបូងនៅក្នុងរយៈពេល២៥ឆ្នាំមកនេះ។

វិស័យសេវាកម្មបានកើនឡើងខ្ពស់បំផុត រហូតដល់ចំនួនជាង១ពាន់៣រយករណី ពោលគឺបានកើនឡើងជាង៣៦% ដោយមានភោជនីយដ្ឋានជាច្រើនគ្រោងឈប់ដំណើរការ បន្ទាប់ពីរដ្ឋាភិបាលបានឈប់ផ្ដល់ជំនួយហិរញ្ញវត្ថុទាក់ទងនឹងជំងឺរាតត្បាតមួយនេះ។ ឧស្សាហកម្មសំណង់ បានជាប់ចំណាត់ថ្នាក់ទី២ ខាងក្ស័យធន ដោយមានចំនួន ៧៨៥ ករណី។ នេះជាការកើនឡើងចំនួនជាង ៣៦% ដោយសារវិស័យនេះបានរងផលប៉ះពាល់ពីកំណើនតម្លៃសម្ភារៈ៕ក្រុមហ៊ុននេះបន្ថែមទៀតថា ចំនួននៃការក្ស័យធនរបស់ក្រុមហ៊ុនផ្សេងៗអាចកើនឡើងបន្ថែមទៀតជាពិសេសក្នុងចំណោមក្រុមហ៊ុនដែលយឺតយ៉ាវក្នុងការស្ថារឡើងវិញពីការផ្ទុះឡើងនៃជំងឺកូវីដ១៩។

បំណុលសរុបដែលបន្សល់ទុកដោយក្រុមហ៊ុនក្ស័យធនទាំងនេះ បានធ្លាក់ចុះជាង ៤៥% មកនៅត្រឹមជាង៦ពាន់លានដុល្លារក្នុងរយៈពេល៦ខែមកនេះ បន្ទាប់ពីវាបានកើនឡើងកាលពីឆ្នាំមុនដោយសារតែបំណុលដ៏ធំធេងមិនធម្មតារបស់ដោយក្រុមហ៊ុន Marelli Holdings ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តដ៏ធំមួយ។

ក្រុមហ៊ុនដ៏ធំមួយនេះបានដាក់ពាក្យសុំការការពារទៅតុលាការកាលពីខែមិថុនាឆ្នាំមុន ក្រោមច្បាប់ស្ដីពីការស្តារនីតិសម្បទារបស់ប្រទេសជប៉ុន ដោយមានបំណុលសរុបចំនួនជាង ៨ ពាន់លានដុល្លារ។

ក្រុមហ៊ុនស្រាវជ្រាវ Tokyo Shoko Research បាននិយាយថា ប្រភេទឧស្សាហកម្មទាំង ១០ ដែលក្រុមហ៊ុនបានធ្វើការស្ទង់មតិ បានមើលឃើញមានករណីក្ស័យធនកើនឡើងជាលើកដំបូងនៅក្នុងរយៈពេល២៥ឆ្នាំមកនេះ។

វិស័យសេវាកម្មបានកើនឡើងខ្ពស់បំផុត រហូតដល់ចំនួនជាង១ពាន់៣រយករណី ពោលគឺបានកើនឡើងជាង៣៦% ដោយមានភោជនីយដ្ឋានជាច្រើនគ្រោងឈប់ដំណើរការ បន្ទាប់ពីរដ្ឋាភិបាលបានឈប់ផ្ដល់ជំនួយហិរញ្ញវត្ថុទាក់ទងនឹងជំងឺរាតត្បាតមួយនេះ។ ឧស្សាហកម្មសំណង់ បានជាប់ចំណាត់ថ្នាក់ទី២ ខាងក្ស័យធន ដោយមានចំនួន ៧៨៥ ករណី។ នេះជាការកើនឡើងចំនួនជាង ៣៦% ដោយសារវិស័យនេះបានរងផលប៉ះពាល់ពីកំណើនតម្លៃសម្ភារៈ៕