Alynana Media Cambodia
Icon Collap
clinic narit

តម្លៃហាងឆេងមាសចាប់ផ្ដើមប្រែប្រួលនៅខែកក្កដានេះក្រោយមានព័ត៌មានពីអាមេរិក

Media LNN | Jul 13, 2023
តម្លៃហាងឆេងមាសចាប់ផ្ដើមប្រែប្រួលនៅខែកក្កដានេះក្រោយមានព័ត៌មានពីអាមេរិក
Clinic narith

ហាងឆេងមាសហាក់ស្ងប់ស្ងាត់មួយរយៈ​ប៉ុន្ដែនៅអំឡុងខែកក្កដាឆ្នាំ២០២៣នេះហាងឆេងមាសលើទីផ្សារអន្តរជាតិចាប់ផ្ដើមប្រែប្រួលតម្លៃពោលគឺតម្លៃចាប់ផ្ដើមហក់ឡើងកាន់តែខ្ពស់បន្ទាប់ពីមានព័ត៌មានចេញពីទឹកដីសហរដ្ឋអាមេរិក។គិតត្រឹមថ្ងៃនេះតម្លៃហាងឆេងមាសលើទីផ្សារអន្តរជាតិបានឡើងដល់១៩៦០ដុល្លារក្នុងមួយអោន(ស្មើនឹង២៣៦១ដុល្លារក្នុងមួយតម្លឹង)ឡើងថ្លៃចំនួន២៧ដុល្លារបើធៀបនឹងតម្លៃម្សិលមិញស្មើនឹងឡើងថ្លៃ១.៤២%។

យោងតាមវេបសាយKitco  បានឲ្យដឹងថាតម្លៃហាងឆេងមាសបានចាប់ផ្ដើមងើបឡើងវិញដោយសារតែទិន្នន័យមួយចំនួនចេញពីសហរដ្ឋាអាមេរិក។ ក្នុងនោះដែរទិន្នន័យបានបង្ហាញថាអតិផរណារបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមក៣% ហើយការធ្លាក់ចុះនេះបានរុញតម្លៃប្រាក់ដុល្លារអាមេរិកឲ្យដាំក្បាលចុះដូចគ្នា។ហាងឆេងមានលើទីផ្សារអន្តរជាតិត្រូវបានគេជួញដូរធៀបនឹងប្រាក់ដុល្លារអាមេរិកដូច្នេះពេលប្រាក់ដុល្លារចាប់ផ្ដើមដាំក្បាលចុះនោះមាសនឹងឡើងថ្លៃ។ ជាក់ស្ដែងនៅថ្ងៃនេះសន្ទទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះមក១០០.៤៦ដែលស្មើនឹងធ្លាក់ចុះចំនួន០.០៦%។

បើយើងងាកមកមើលទីផ្សារហាងឆេងមាសស្រុកយើងវិញឃើញថាចាប់ផ្ដើមឡើងថ្លៃដូចទីផ្សារអន្តរជាតិដែរ។ នៅថ្ងៃនេះនៅហាង ចែពៅ លក់គ្រឿងអលង្ការតម្លៃហាងឆេងមាសចាប់ផ្ដើមឡើងថ្លៃពី២២៨ដុល្លារក្នុងមួយជីមក២៣០ដុល្លារក្នុងមួយជី។

គួរបញ្ជាក់ផងដែរផ្លូវក្នុងការវិនិយោគមាសមាន៣គឺទីមួយទិញមានពិតប្រាកដនៅតាមបណ្ដាហាងលក់ហើយទី២គឺទិញមាសលើទីផ្សារអន្តរជាតិដែលត្រូវបានគេជួញដូរធៀបនឹងប្រាក់ដុល្លារចំណែកទ៣គឺទិញភាគហ៊ុនមាសនៃក្រុមហ៊ុនរកស៊ីមាសដែលបានចុះបញ្ជីលើផ្សារហ៊ុន។  សម្រាប់បងប្អូនដែលមិនទាន់ដឹងថាវិនិយោគមាសដោយរបៀបណា អាចជ្រើសរើសការវិនិយោគលើមាសដោយទិញមាសនៅតាមបណ្ដាហាងមាសប៉ុន្ដែត្រូវទិញមាសពីហាងដែលរកស៊ីស្មោះត្រង់ហើយមានទំនុកចិត្ត៕