Alynana Media Cambodia
Icon Collap
clinic narit

ការនាំចេញកសិកម្មរបស់ឡាវនឹងកើនលើស ២ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣

Media LNN | Jul 17, 2023
ការនាំចេញកសិកម្មរបស់ឡាវនឹងកើនលើស ២ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣
Clinic narith

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសឡាវត្រូវបានគេរំពឹងថានឹងទទួលបានថវិកាជាង ២ប៊ីលានដុល្លារអាម៉េរិកពីការនាំចេញកសិផលនៅក្នុងឆ្នាំនេះ ដែលកើនឡើងពីចំនួន ១,៧៣ប៊ីលានដុល្លារអាម៉េរិកកាលពីក្នុងឆ្នាំ២០២២។

ក្នុងរយៈពេល ៥ខែដើមឆ្នាំនេះ តម្លៃនៃការនាំចេញនោះមានចំនួន ៩០១លានដុល្លារអាម៉េរិក ដែលសម្រេចបាន ៧៥,១៤% នៃគោលដៅប្រចាំឆ្នាំ ដោយក្នុងនោះរួមមានដំឡូងមី កាហ្វេ ចេក ពោត និងអំពៅជាមុខទំនិញនាំចេញដ៏សំខាន់។

រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ លោក ខាំចាណេ វង្សផូស៊ី (Khamjane Vongphosy) បាននិយាយថា ប្រទេសឡាវបាននាំចេញផលិតផលដំឡូងមីទៅក្រៅប្រទេសបានតម្លៃជាង ៤០៨លានដុល្លារអាម៉េរិក ដែលភាគច្រើននាំចេញទៅកាន់ប្រទេសចិន វៀតណាម និងអ៊ីតាលី។

ប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលឡាវបានលើកទឹកចិត្តដល់កសិករឱ្យដាំដុះប្រភេទរុក្ខជាតិនេះបន្ថែមទៀតដើម្បីបម្រើទីផ្សារក្នុងស្រុក និងការនាំចេញ៕