Alynana Media Cambodia
Icon Collap
clinic narit

វៀតណាម មានតម្រូវការគ្រាប់ស្វាយចន្ទីឆៅ​ពីកម្ពុជាជាង៥៧ម៉ឺនតោនក្នុងរយៈពេល៦ខែ

Media LNN | Jul 18, 2023
វៀតណាម មានតម្រូវការគ្រាប់ស្វាយចន្ទីឆៅ​ពីកម្ពុជាជាង៥៧ម៉ឺនតោនក្នុងរយៈពេល៦ខែ
Clinic narith

នៅក្នុងរយៈពេល៦ខែឬគិតត្រឹមឆមាសទី១ដើមឆ្នំា២០២៣នេះ កម្ពុជាផលិតស្វាយចន្ទីឆៅបានប្រមាណ៦១ម៉ឺនតោន ហើយបាននាំចេញទៅប្រទេសវៀតណាមបានជាង៥៧ម៉ឺនតោន គិតជាទឹកប្រាក់មានប្រមាណ៧៨៥ លានដុល្លាអាមេរិកថយចុះ ១៣,៩៤% បើធៀបរយៈកាលដូចគ្នាទៅនឹង២០២២។លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា មូលហេតុឬកត្តាដែលធ្វើឱ្យការនាំចេញទៅវៀតណាមធ្លាក់ចុះ៖ ១)-កសិករកាប់ស្វាយចន្ទីចោលអស់ប្រមាណ១០ម៉ឺនហិកតាក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ, ២)-ការប្រជែងទិញវត្ថុធាតុដើមពីសហគ្រាសក្នុងស្រុកនិង៣)-កសិករមានធុនធានហាលគ្រាប់ទុកលក់នៅពេលគ្រាប់ឆៅឡើងថ្លៃចន្លោះខែសីហា តុលា។

ដើម្បីជំរុញការដាំដុះស្វាយចន្ទីឡើងវិញ លោក អួន ស៊ីឡុត មានប្រសាសន៍ថាសមាគមស្វាយចន្ទីកម្ពុជា បានសហការយ៉ាងសស្រាក់សស្រាំ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈនាយកដ្ឋានដំណាំកសិកម្ម ដើម្បីផ្តល់ចំណេះដឹងផ្នែកថែទាំនិងកាត់បន្ថយថ្លៃដើមផលិតតាមខេត្តគោលដៅទាំង១០ ជាក់ស្តែងឆ្នាំ២០២៣នេះ កូនចន្ទី៦លានកូន (ប្រហែល៣ម៉ឺនហិតា) ត្រូវបានដាំជំនួសដីដែលកាប់ចន្ទីចាស់ចោល ។

លើសពីនេះ សមាគមស្វាយចន្ទីកម្ពុជាបានសហការជាមួយនាយកដ្ឋាន កសិ-ឧស្សាយកម្ម ដើម្បីរកទីផ្សារថ្មីតាមរយៈការជម្រុញសហគ្រាស សិប្បកម្មកែច្នៃក្នុងស្រុក ឱ្យទទួលបានហិរញ្ញប្បទានអនុគ្រោះពីធនាគារ សហគ្រាសធុនតូចនិងមធ្យម (SME bank )។

ប្រធានសមាគមស្វាយចន្ទីកម្ពុជាគូសបញ្ជាក់ថា«កន្លងមកសមាគមស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីវៀតណាម (Vinacas) បានចុះអនុស្សារណៈយោគយល់មួយជម្រុញឱ្យមានការទិញដូរផ្ទាល់រវាងកសិករនិងរោងចក្រ ដើម្បីកាត់បន្ថយឈ្មួញកណ្តាលក្នុងគោលបំណងផ្តល់តម្លៃបន្ថែមដល់កសិករ»៕