ឆ្នាំ២០២៣សេដ្ឋកិច្ចសកលដាំក្បាលហើយមានអាជីវកម្មជាច្រើនបានបិទទ្វារ ចំណែកអ្នករស៊ីពួកគាត់រកស៊ីលក់ដូរមិនបានដូចមុនដោយសារតែសេដ្ឋកិច្ចមិនច្បាស់លាស់ហើយមនុស្សជាច្រើនកំពុងតែធ្លាក់ទៅក្នុងបញ្ហាបំណុលធ្ងន់ធ្ងរ។
ទាក់ទងនឹងវិបត្តិ លោក បណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានប្រាប់ថា"អំឡុងពេលអតិផរណាកើនឡើងបែបនេះ អ្នកដែលមានចំណូលទាបមិនគួរចំណាយលុយទៅលើរបស់សម្ភារនិយមឡើយព្រោះសម្ភារនិយមអាចនឹងមិនបង្កើតជាប្រភពចំណូលទេ តែផ្ទុយទៅវិញវាអាចនឹងបន្ថែមបំណុលដល់អ្នកវិញទៀត"។ សម្ភារនិយមនេះ លោកបណ្ឌិតចង់សំដៅដល់យានជំនិះ ទូរស័ព្ទ និងរបស់ប្រេនៗផ្សេងៗជាដើម។កន្លងមកលោកបណ្ឌិតក៏ធ្លាប់លើកឡើងផងដែរថាការខ្ចីលុយធនាគារទៅទិញសម្ភារទំនើបគឺជាកំហុសធំណាស់ ព្រោះរបស់ទាំងនោះមិនបាននាំឲ្យអ្នកកើនទ្រព្យនោះទេ ប៉ុន្តែវាបានធ្វើឲ្យយើងកាន់តែជាប់បំណុល។ ដូច្នេះអ្នកត្រូវសិក្សាឲ្យបានច្បាស់លាស់ ក្នុងការប្រើប្រាស់ឥណទាន ប្រសិនបើមិនមានការចាំបាច់ មិនគួរខ្ចីលុយទៅទិញឧបករណ៍ ឬសម្ភារណា ដែលនាំឲ្យមានបំណុលជាប់ខ្លួននោះឡើយ។
លោកបណ្ឌិត អ៊ិន ចាន់នីក៏បានណែនាំទៀតថាអំឡុងពេលអតិផរណកើនឡើង ប្រជាជនកម្ពុជាគួរយកលុយទៅវិនិយោគលើរបស់ណាដែលអាចបង្កើតជាប្រាក់ចំណូលព្រោះពេលអតិផរណាកើនឡើងការទុកលុយជាប់ខ្លួនច្រើនឬចាយលុយទិញរបស់ជាដែលបំណុលអាក្រក់នោះនឹងធ្វើឲ្យលុយអ្នកកាន់តែបាត់បង់តម្លៃ។ អ៊ីចឹងគួរយកលុយទៅវិនិយោគទិញទ្រព្យដែលបង្កើតជាប្រាក់ចំណូលដូចជា អចលនទ្រព្យ និងភាគហ៊ុនជាដើម។