អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) នឹងសហការគ្នាជាមួយភាគីកម្ពុជាដើម្បីណែនាំក្រុមហ៊ុនជប៉ុនជាមួយនឹងបច្ចេកវិទ្យាទំនើបៗ ដល់ក្រុមហ៊ុនឯកជនក្នុងស្រុក និងស្ថាប័នផ្សេងទៀត ដែលធ្វើការក្នុងការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រទេស។
យោងតាមមន្រ្តីបានឲ្យដឹងថា ក្រុមហ៊ុនបចេ្ចកវិទ្យាជប៉ុនទាំង៨ រួមមានក្រុមហ៊ុន AGRIBUDDY LIMITED ; ក្រុមហ៊ុន ASUZETO SINGAPORE PTE LTD/ASUENE INC (JAPAN); ក្រុមហ៊ុន GREEN CARBON INC; ក្រុមហ៊ុន NIPPON KOEI CO., LTD; ក្រុមហ៊ុន SAGRI CO., LTD; ក្រុមហ៊ុន SYNSPECTIVE INC; ក្រុមហ៊ុន
TENCHIJIN INC; និងក្រុមហ៊ុន YANMAR AGRIBUSINESS CO., LTD។លោក Thay Tho ប្រធានផ្នែកស្រាវជ្រាវនៃអង្គការ JETRO ភ្នំពេញ មានប្រសាសន៍ប្រាប់ខ្មែរថាមស៍ ក្រុមហ៊ុន Green Carbon និង Sagri និងធ្វើការជាមួយកសិករកម្ពុជាលើអភិវឌ្ឍន៍ក្រេឌីតកាបូន និង ការលក់ ខណៈពេលដែលការប្រើប្រាស់បច្ចេកវិជ្ជា សើម និងសម្ងួតជំនួស ឬ AWD ដែលគ្រប់គ្រងការប្រើប្រាស់បរិមាណទឹកក្នុងស្រែដំណាំ ដូចជាវាលស្រែ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតាន។
លោកមានប្រសាសន៍បន្តថា ៖ « ជាធម្មតា បាក់តេរីខ្លះមាននៅក្នុងដី ប៉ុន្តែយើងមិនដឹងថាវាជាបាក់តេរីប្រភេទណានោះទេ។ ប្រសិនបើមានទឹកច្រើននៅក្នុងវាលស្រែ បាក់តេរីទាំងនោះនឹងបង្កើនឧស្ម័នមេតាន ដែលបញ្ចេញទៅក្នុងបរិយាកាស។ ដូច្នេះ បច្ចេកវិទ្យានេះនឹងជួយកសិករឱ្យដឹងពីបរិមាណនៃការបំភាយឧស្ម័នមេតានចេញពីដី ឬទឹក » ។
លោកថា៖ « ក្រុមហ៊ុននឹងធ្វើការណែនាំកម្មវិធី ឬ Appដែលមានសមត្ថភាពផ្តល់ការណែនាំដល់កសិករអំពីបរិមាណជាក់លាក់នៃទឹក ដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតាន។ដូច្នេះចំនួនការបំភាយឧស្ម័នមេតាននឹងត្រូវបានកាត់បន្ថយនឹងជំនួសឲ្យក្រេឌីតកាបូន » ។
លោកបន្ថែមថា ក្រុមហ៊ុន Green Carbon នឹងជួយដល់ការគ្រប់គ្រងកសិករពីគុណភាពនៃវាលស្រែដែលមិនប្រើរបស់ពួកគេ។
លោកមានប្រសាសន៍ថា៖ « ទី ២ គឺមានន័យថា កសិករនឹងមិនប្រើប្រាស់វាលស្រែរបស់ពួកគេ បន្ទាប់ពីប្រមូលផលដំណាំ ។ ក្រុមហ៊ុននឹងធ្វើការណែនាំបច្ចេកវិទ្យាដល់កសិករពីរបៀបគ្រប់គ្រងវាលស្រែដែលមិនប្រើប្រាស់ដើម្បីរក្សាតុល្យភាពរវាងមេតាន និងអាសូតដែលត្រូវបានតំណាងដោយ N ដែលនឹងជួយកាត់បន្ថយការបំភាយឧស្ម័នមេតានពីដីទៅក្នុងបរិយាកាសជាមួយនឹងផលប៉ះពាល់អវិជ្ជមានផងដែរ»។
លោកមានប្រសាសន៍បន្តថា ក្រុមហ៊ុន Sagri ជាសាកលវិទ្យាល័យជប៉ុនក្នុងការចាប់ផ្តើមនៃការវិភាគដី និងអាជីវកម្មឥណទានកាបូនដោយប្រើទិន្នន័យផ្កាយរណប និងបញ្ញាសិប្បនិម្មិត (AI) នឹងជួល AI ដើម្បីស្វែងរកស្ថានភាពដីពីទិន្នន័យផ្កាយរណប ហើយប្រើប្រាស់ទិន្នន័យនេះដើម្បីណែនាំថាតើជីកម្ពុជាគួរកាត់បន្ថយ ឬបង្កើនជីជាមួយនឹងការវិភាគទិន្នន័យដែលបង្ហាញនៅក្នុងកម្មវិធីមួយផ្សេងទៀត។
លោកមានប្រសាសន៍ថា៖ « កសិករអាចដោនឡូតកម្មវិធីដែលនឹងអាចឲ្យពួកគេធ្វើការសម្រេចចិត្តបរិមាណជី ដែលពួកគេគួរប្រើ រឺកាត់បន្ថយដើម្បីដឹងពីបរិមាណសមហេតុសមផលដែលសមនឹងទំហំវាលដំណាំរបស់ពួកគេដោយគ្មានកម្រិតលើស ។ នេះមានន័យថាពួកគេនឹងមិនចំណាយប្រាក់អត់ប្រយោជន៍ ហើយការ
បំភាយឧស្ម័នដែលបំពុលទាំងនោះនឹងថយចុះនៅក្នុងបរិយាកាស ហើយគម្លាតនឹងអាចលក់ជាឥណទានកាបូនបានផងដែរ »។
លោកមានប្រសាសន៍ថា៖ «ជារួមមក កសិកររបស់យើងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីគម្រោងដូចជា សេវាកម្មបច្ចេកវិទ្យាទំនើបដែលមិនគិតថ្លៃ ផ្តល់ជូនដោយឥតគិតថ្លៃដោយក្រុមហ៊ុនទាំងនោះ។ ហើយពួកគេនឹងអាចសន្សំតឹក និងជីនៅលើដំណាំរបស់ពួកគេ ខណៈដែលជួយសំអាតបរិស្ថាន និងពិសេសទទួលបានប្រាក់ចំណូលពីការលក់កាបូន ដែលបានចែករំលែកដោយក្រុមហ៊ុនទាំងនោះ»។
JETRO បានផ្សព្វផ្សាយគម្រោងនេះដល់សមាគមធុរកិច្ច និងក្រុមហ៊ុនឯកជនមួយចំនួនក្នុងប្រទេសកម្ពុជា ដូចជា សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហគ្រាសខ្មែរ មជ្ឈមណ្ឌល Techo Startup ក្រុមហ៊ុន លី ហួរ គ្រុប ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ជាដើម។
លោកស្រី Haruta Marisa ប្រធានតំណាងការិយាល័យ JETRO ភ្នំពេញ មានប្រសាសន៍ប្រាប់ខ្មែរថាមស៍ថា លោកស្រីដឹកនាំក្រុមនៅក្នុងប្រទេសកម្ពុជាដើម្បីប្រជុំជាមួយប្រធាន CRF លោក ចាន់ សុខឃាង នៅថ្ងៃពុធ សប្តាហ៍មុន ដើម្បីស្វែងរកលទ្ឋភាពក្នុងការចាប់ផ្តើមគម្រោងនៅក្នុងការកាត់បន្ថយការបំពុលការបំភាយឧស្ម័ន និងការលក់កាបូនដោយក្រុមការងារជាមួយសមាជិក CRF ដើម្បីធ្វើការជាមួយកសិករ៕