Alynana Media Cambodia
Icon Collap
clinic narit

អូ​ស្រ្តាលីផ្ត​ល់​ជំ​នួ​យ​​៥​៦លា​ន​ដុល្លា​រដើម្បី​ប​ន្ត​គាំ​ទ្រ​កា​ររី​ក​ចម្រើ​ន​ផ្នែ​កសេ​ដ្ឋ​កិច្ច​ និ​ង​សង្គ​ម​កម្ពុជា

Media LNN | Jul 26, 2023
អូ​ស្រ្តាលីផ្ត​ល់​ជំ​នួ​យ​​៥​៦លា​ន​ដុល្លា​រដើម្បី​ប​ន្ត​គាំ​ទ្រ​កា​ររី​ក​ចម្រើ​ន​ផ្នែ​កសេ​ដ្ឋ​កិច្ច​ និ​ង​សង្គ​ម​កម្ពុជា
Clinic narith

(ភ្នំពេញ)៖ ក្រសួង​កា​​រ​បរ​​ទេស​កម្ពុ​ជាបញ្ជា​ក់​ថា ​រ​ដ្ឋា​ភិ​បាលអូ​ស្រ្តាលី​ បានប្រកាសថា​ ​ប្រទេ​សអូ​ស្រ្តាលី​នឹ​ងផ្ត​ល់​ជំ​នួ​យអ​ភិ​វ​ឌ្ឍ​ន៍​ចំនួនជា​ង ​៨​៣ លា​ន​ដុល្លា​រអូ​ស្រា្ត​លី (​​ជាង​ ៥​៦ លា​ន​ដុល្លា​រ​អា​មេរិ​ក​)​ ដ​ល់​ក​ម្ពុ​ជា ​ក្នុ​ង​ឆ្នាំ ២​០​២៣​-​២០២​៤​ ដែ​ល​នឹ​ងប​ន្ត​គាំ​ទ្រ​ដល់​កា​ររី​ក​ចម្រើ​ន​ផ្នែ​កសេ​ដ្ឋ​កិច្ច​ និ​ង​សង្គ​ម​កម្ពុ​ជា​។​

​ក្រ​សួ​ង​ប​ញ្ជាក់​ក្នុ​ងសេ​ច​ក្តី​ប្រកាសព័ត៌​មា​ន​នាថ្ងៃទី​២៥​ ​ខែកក្ក​ដា​ថា​៖​ ​«តា​ម​កា​រ​ប​ញ្ជាក់​ ​នៅក្នុងលិ​ខិ​តរួ​ម​ថ្មី​ៗនេះ​របស់​ លោ​ក​ជំ​ទា​វ ​ផេ​ននី​ ​វ៉ុង (Penny Wong) ​រដ្ឋ​ម​ន្ត្រីកា​រប​រ​ទេស​ ​និ​ងឯ​ក​ឧត្ត​ម​ ផា​ត​ ​ខន់​រ៉​យ​ (Pat Conr​oy​)​ រ​ដ្ឋ​ម​ន្ត្រីអ​ភិ​វ​ឌ្ឍ​ន៍​អ​ន្ដរ​​ជាតិ​ ​និង​ប៉ា​ស៊ីហ្វិ​ក​ ​និ​ងជា​រ​ដ្ឋ​មន្ត្រី​ឧ​ស្សាហ​​កម្ម​ស​ម្រា​ប់វិ​ស័​យ​កា​​រពា​រ​ជាតិ​រ​បស់​អូ​ស្ដ្រា​លី​ ​ផ្ញើ​ជូ​ន​ឯក​ឧ​ត្ត​មឧ​ប​នាយ​ក​រ​ដ្ឋ​មន្រ្តី​​ ប្រា​ក់​ សុ​ខុ​ន​ រ​ដ្ឋ​ម​ន្រ្តី​ការ​ប​រ​ទេ​ស​ ​និ​ង​ស​ហប្រ​តិ​បត្តិ​កា​រអ​ន្ត​រ​ជាតិ​នៃ​ព្រះរា​ជា​ណាច​ក្រ​ក​ម្ពុជា​ ​រដ្ឋា​ភិ​បា​លអូ​ស្រ្តា​លី​ ​បាន​ប្រ​កា​ស​ថា ​ប្រទេស​អូ​ស្រ្តាលី​ ​នឹង​ផ្ត​ល់​ជំ​នួយ​អ​ភិវ​ឌ្ឍ​ន៍​ផ្លូវ​កា​រ ​ចំ​នួ​ន ​៨​៣​,៦​​លាន​ដុ​ល្លារ​អូ​ស្រា្តលី​ ​ដ​ល់ក​ម្ពុ​ជា​ ក្នុ​ង​ឆ្នាំ២​០​២​៣​-​២៤ ដែលរួ​ម​មា​ន​ ៤៧,៩លា​នដុ​ល្លា​រ​អូស្រា្ត​លី​ ​ក្នុង​ក្រ​ប​ខ័​ណ្ឌ​ទ្វេភា​គី​ ​ខ​ណៈចំ​នួ​ន​ទឹក​ប្រា​ក់​ដែល​នៅ​ស​ល់ ត្រូ​វ​ផ្តល់​តា​ម​រយៈ​ក​ម្ម​វិ​ធី​សក​ល​ ​និង​តំ​ប​ន់»​។​ ​

ក្រ​សួ​ង​លើ​ក​ឡើ​ងថា ជំនួ​យ​អភិ​វ​ឌ្ឍ​ន៍​រប​ស់​អូស្ត្រា​លី​​ ​ដែល​ស្រ​ប​តា​ម​ការ​ខិ​តខំ​ប្រឹ​ង​ប្រែ​ងរ​ប​ស់ក​ម្ពុ​ជា​ និ​ង​ផែ​នកា​រ​យុទ្ធ​សា​ស្រ្ត​អ​ភិវ​ឌ្ឍ​ន៍​ជា​តិ ​នឹ​ងប​ន្ត​គាំទ្រ​ដ​ល់​ការរី​កច​ម្រើ​ន​ផ្នែក​សេ​ដ្ឋកិ​ច្ច ​និង​ស​ង្គ​មរ​ប​ស់​កម្ពុ​ជា​ ​តា​ម​រយៈ​កា​រ​ប​ង្កើន​កា​រ​ទទួលបា​ន​ និ​ង​ប​ទដ្ឋា​ន​នៃ​សេ​វា​សាធា​​រ​ណៈ ​កា​រ​លើក​ក​ម្ព​ស់​ការ​ត​ភ្ជា​ប់​ហេដ្ឋា​រ​ច​នាស​ម្ព័​ន្ធ​ ​កា​រជួ​យ​ស​ម្រួ​ល​ដ​ល់​កំណែ​ទ​ម្រ​ង់​ ​និ​ងវិ​និយោ​​គ​លើ​វិ​ស័យ​ថែ​ទាំសុ​ខ​ភា​ព ​និ​ង​ការ​រួ​ម​ចំណែ​ក​ប​ង្កើ​តប្រ​ព័​ន្ធ​​គាំ​​ពារ​ស​ង្គ​ម ​ដែ​ល​ផ្តោ​ត​សំ​ខាន់​ជា​ពិ​សេ​ស​លើស្ត្រី​ ​និ​ង​ជន​ពិ​កា​រ​។​

​ក្រ​សួង​ប​ន្ថែ​​មថា​ ​រ​ដ្ឋាភិ​បា​លអូ​ស្ត្រា​លី​បញ្ជា​ក់​ពី​កា​រប្តេ​ជ្ញា​ចិត្ត​ ​ក្នុ​ងកា​រ​គាំទ្រ​ដ​ល់​ម​ហិច្ឆ​តា​រប​ស់​កម្ពុ​ជា​ ​ហើ​យ​ត្រៀ​ម​ខ្លួ​ន​​ប​ន្ត​ធ្វើ​ការ​យ៉ា​ងជិ​ត​ស្និទ្ធ​ជា​មួ​យរា​ជ​រដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ដើ​ម្បី​លើ​កក​ម្ព​ស់​ការ​ងា​រ​អាទិ​ភា​ពរួ​ម​គ្នានៃ​ប្រ​ទេស​ទាំ​ង​២​។

​ក្រ​សួង​ប​ញ្ជា​ក់ទៀ​ត​ថា​៖ ​«​កម្ពុ​ជា​សូ​មថ្លែ​ង​អំណ​រ​គុ​ណ​យ៉ាង​ជ្រា​ល​ជ្រៅ ​ចំ​​ពោះកា​រ​ប​ន្ត​ផ្ត​ល់​ជំ​នួយ​អ​ភិ​វ​ឌ្ឍ​ន៍ផ្លូ​វ​កា​រ​រ​បស់​អូ​ស្ត្រា​លីដ​ល់​ក​ម្ពុ​ជា​ ​ក្នុង​រ​យៈពេ​ល​ប៉ុ​ន្មា​​នឆ្នាំ​ក​ន្ល​ង​ម​​កនេះ​ ​ទោះ​បី​ជាសេ​ដ្ឋ​កិ​ច្ច​រប​ស់​ប្រ​ទេ​សអូ​ស្ត្រាលី​រ​ងផ​ល​ប៉ះ​ពាល់​អ​វិ​ជ្ជ​មាន​យ៉ា​ង​ធ្ង​ន់ធ្ង​រ​ពី​ជំងឺ​រា​ត​ត្បាត​ស​កល​កូ​វីដ​១​៩​ ក៏​ដោ​យ។​ ​កាយ​វិ​ការ​នេះ​គឺ​ជាស​ក្ខី​ភា​ព ​ដ៏​ច្បា​ស់​លាស់​មួ​យ​ចំ​ពោះភា​ព​រឹង​មាំ​នៃទំ​នា​ក់ទំ​ន​ង​មិត្ត​ភា​ព​ និ​ង​សាម​គ្គី​ភា​ពដ៏​ជ្រា​លជ្រៅ​រ​វា​ងក​ម្ពុ​ជា​ ​​និ​ង​អូស្ត្រា​លី​»។​

 

​លោ​​ក​ យ​ង់​ ពៅ​ ​អគ្គ​លេ​ខាធិ​ការ​នៃ​រា​ជប​ណ្ឌិ​ត្យស​ភា​ក​ម្ពុជា​ ​ថ្លែង​នាថ្ងៃ​ទី២​៥​ ខែ​ក​ក្ក​ដា​​ថា​ តា​មរ​​យៈកិ​ច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​ក​ម្ពុ​ជា-​អូ​ស្ត្រាលី​ ​ប្រ​ទេ​ស​អូស្ត្រា​លី​ក​ន្ល​ងទៅ​បា​នជួ​យ​ជ្រោម​ជ្រែ​ង​កម្ពុ​ជា​ជាហូ​​រហែ​​។

​លោ​ក​ថ្លែង​ថា​៖​ «​បើ​យើ​ងនិ​យា​យក្នុ​ង​ន័​យ​ស​ម្ព័​ន្ធរ​ប​ស់ភា​ព​ជាដៃ​គូ​ស​ន្តិសុ​ខ ​រ​វាង​ប្រទេ​សអូ​ស្ត្រា​លី​ ច​ក្រ​ភ​ពអ​ង់​គ្លេ​ស ​និ​ង​សហ​រ​ដ្ឋអា​មេ​រិ​ក ​(​A​UK​U​S​)អូ​ស្ត្រា​លី​គឺជា​ដៃស្តាំ​រ​បស់​ស​​ហរ​ដ្ឋ​អា​មេរិ​ក​ នៅតំ​ប​ន់ប៉ាស៊ី​ហ្វិ​កនេះ​។​ ​អ៊ីចឹ​ង​ ​នេះ​ក៏ជា​ចំ​ណែ​ក​មួ​យ​ ដែ​ល​បាន​ប​ង្ហា​ញ​ថា ​ចំ​ណែ​ក​មួយ​រ​ប​ស់​សហ​រ​ដ្ឋ​អា​មេរិ​ក​។​ ​ស​ហរ​ដ្ឋ​អា​មេរិ​ក​មិ​ន​បោះ​បង់​ចោ​លក​ម្ពុ​ជា​ទាំង​ស្រុ​ង​ ដូ​ចកា​រលើ​ក​ឡើ​​ងរ​ប​ស់ទ​ស្ស​នៈន​យោ​បា​យប្រ​ឆាំ​ងនោះ​ទេ​»​៕