Alynana Media Cambodia
Icon Collap
clinic narit

ឆមាសទី១ នៃឆ្នាំនេះ ការប្រើប្រាស់មាសរបស់ ចិន កើនឡើង ១៦ ភាគរយ

Media LNN | Jul 28, 2023
ឆមាសទី១ នៃឆ្នាំនេះ ការប្រើប្រាស់មាសរបស់ ចិន កើនឡើង ១៦ ភាគរយ
Clinic narith

បើយោងតាម​ទិន្នន័យ​​ពីសមាគមមាសចិនដែលបានចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថា នៅក្នុងឆមាសទី១ នៃឆ្នាំនេះ ការប្រើប្រាស់មាសរបស់ប្រទេសចិនបានកើនឡើងចំនួន ១៦ ភាគរយ ដោយស្មើ ៥៥៥ តោន ។

11-4.2e16d0ba.fill-960x540-14សមាគមបានបញ្ជាក់ទៀតថា ដោយសារតែភាពប្រក្រតី និងការងើបឡើងវិញនៃសេដ្ឋកិច្ច ទើបធ្វើឲ្យការប្រើប្រាស់មាសរបស់ប្រទេសចិន បង្ហាញពីសន្ទុះការងើបឡើងវិញយ៉ាងឆាប់រហ័សបែបនេះ ។

តាមទិន្នន័យ​ តម្រូវការ​ដុំមាសរួមជាមួយកាក់មាស បានកើនឡើងជាង ៣០ ភាគរយ ស្មើនឹងមាស ១៤៦.៣១ តោន ខណៈតម្រូវការគ្រឿងអលង្ការ កើនឡើងជាង ១៥ ភាគរយ ស្មើ ៣៦៨.៣ តោន ។ ដោយឡែក ពាក់ព័ន្ធជាមួយការប្រើប្រាស់មាសសម្រាប់ឧស្សាហកម្ម និងបច្ចេកវិទ្យាវិញ គឺមានការថយចុះ ៧.៧ ភាគរយ ។គួរឲ្យដឹងថា កាលពីខែមិថុនា ធនាគារកណ្តាលចិនបានទិញមាសចំនួន ២១ តោនបន្ថែមទៀត នាំឲ្យមាសបម្រុងជាផ្លូវការរបស់ចិនឡើងដល់ចំនួន ២,១១៣ តោន ៕